អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong ជួបសន្ទនាទ្វេភាគីជាមួយអនុប្រធានរដ្ឋសភារុស្ស៊ីនៅខាងក្រៅ AIPA

(VOVWORLD) -នាថ្ងៃទី១៦កញ្ញា នៅទីក្រុងម៉ានីល (ប្រទេសហ្វីលីពីន) នៅខាងក្រៅមហាសន្និបាតអន្តរសភា អាស៊ាន លើកទី៣៨ (AIPA-38) អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម 
អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong ជួបសន្ទនាទ្វេភាគីជាមួយអនុប្រធានរដ្ឋសភារុស្ស៊ីនៅខាងក្រៅ AIPA - ảnh 1អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong ជួបសន្ទនាទ្វេភាគីជាមួយអនុប្រធានរដ្ឋសភារុស្ស៊ីនៅខាងក្រៅ AIPA-38 

នាថ្ងៃទី១៦កញ្ញា នៅទីក្រុងម៉ានីល (ប្រទេសហ្វីលីពីន) នៅខាងក្រៅមហាសន្និបាតអន្តរសភា អាស៊ាន  លើក ទី៣៨ (AIPA-38) អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម មានជំនួបប្រាស្រ័យទ្វេភាគីជាមួយប្រធានប្រតិភូសហព័ន្ធរុស្ស៊ីអនុប្រធានឌុយម៉ាជាតិ(សភាជាន់ទាប) លោកស្រី Olga Epifanova ។

អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong បានវាយតំលៃខ្ពស់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រនិងមិត្តភក្តិប្រពៃណីរវាងវៀតណាម - រុស្ស៊ី ក្នុងរយៈពេលកន្លងទៅ ត្រូវបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរ។ ទន្ទឹមនឹងនោះ  អនុប្រធានរដ្ឋសភាក៏បានស្នើថា៖នាពេលខាងមុខនេះ ភាគីទាំងពីរត្រូវជំរុញខ្លាំងការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ គណៈកម្មាធិការគ្រប់ជាន់ថ្នាក់និងក្រុមសមាជិកសភាមិត្តភាព ដើម្បីបង្កើនការយល់ដឹងគ្នាទៅវិញទៅមក ផ្លាស់ប្តូរបទពិសោធន៍ក្នុងសកម្មភាពរដ្ឋសភា បង្កើនយន្តការពិគ្រោះយោបល់ រួមសហការជិតស្និទ្ធជាមួយគ្នានៅវេទិកាសភាពហុភាគី។

រីឯ អនុប្រធានរដ្ឋសភារុស្ស៊ីលោកស្រី Olga Epifanova បានស្នើសុំឱ្យភាគីទាំងពីរជំរុញទំនាក់ទំនងលើគ្រប់វិស័យ។ លើសពីនេះទៀតភាគីទាំងពីរគួរតែជំរុញការផ្លាស់ប្តូរប្រជាជនដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ