អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong អញ្ជើញចូលរួមទិវាបុណ្យមហាសាមគ្គីនៅទីក្រុងហាណូយ
(VOVWORLD) - នាយប់ថ្ងៃទី១១ខែវិច្ឆិកា ក្នុងឱកាសរំលឹកខួបលើកទី៨៨ឆ្នាំ នៃទិវាប្រពៃណីរណសិរ្សមាតុភូមិ វៀតណាម (ថ្ងៃទី១៨ខែវិច្ឆិកា១៩៣០-ថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០១៨) អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោកស្រី Tong Thi Phong បានអញ្ជើញចូលរួមទិវាបុណ្យមហាសាមគ្គីជន ជាតិទាំងមូល នៅទីប្រជុំជនលេខ៩និង១០ នៃឃុំ Thuy Khue ខ័ណ្ឌ Tay Ho រដ្ឋធានីហាណូយ។
អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong អញ្ជើញចូលរួមទិវាបុណ្យមហាសាមគ្គីនៅឃុំ Thue Khue |
ក្នុងជំនួបនេះ អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong បានសម្តែងការជឿជាក់ ថា ឃុំ Thuy Khue នឹងជាអង្គភាពឈានមុខក្នុងខ័ណ្ឌ Tay Ho គប្បីពង្រីកប្រពៃណីសាមគ្គីភាពរបស់រណសិរ្សមាតុភូមិ ដោយអនុវត្តន៍គោលដៅប្រជាជនមាន ប្រទេសជាតិខ្លាំងមាំមួន ប្រជាធិបតេយ្យ យុត្តិធម៌និងអរិយ្យធម៌។ ក្នុងឱកាសនេះ លោកស្រី Tong Thi Phong បានអញ្ជើញប្រគល់អំណោយសម្រាប់គ្រួសារឆ្នើមនិងគ្រួសារមានស្ថានភាពលំបាកលើភូមិភាគផងដែរ៕