អនុប្រធានរដ្ឋសភា Nguyen Thi Kim Ngan បញ្ចប់ដំណើរទស្សនកិច្ចនៅអាមេរិក
|
អនុប្រធានរដ្ឋសភា Nguyen Thi Kim Ngan បញ្ចប់ដំណើរទស្សនកិច្ចនៅអាមេរិក |
(VOV)_នាថ្ងៃទី២២ មេសា (តាមម៉ោងតំបន់) អនុប្រធានរដ្ឋសភាវៀតណាម លោក
ស្រីNguyen Thi Kim Ngan បានបញ្ចប់ដំណើរទស្សនកិច្ចនៅអាមេរិក។ នៅទីក្រុងវ៉ាស៊ីនតោន លោកស្រី Nguyen Thi Kim Ngan បានជួបសន្ទនាជាមួយថ្នាក់ដឹកនាំ
រដ្ឋសភា រដ្ឋអំណាចនិងអង្គភាពអាជីវកម្មអាមេរិកនានា។ ភាគីទាំង២បានពិភាក្សា
ពំពីវិស័យនានាដែលរួមយកចិត្តទុកដាក់ក្នុងនោះមានកិច្ចព្រមព្រៀងដៃគូអន្តរប៉ា
ស៊ីហ្វីក(TPP) ។ សន្តិភាព ស្ថិរភាព សន្តិខុសនិងសុវត្ថិភាពនាវាចរណ៍នៅក្នុងតំបន់។
បណ្ដាមន្ត្រីអាមេរិក សុទ្ធតែចាត់ទុកថា៖ ដំណើការកែទម្រង់នៅវៀតណាមបាននិង
កំពុងបង្កើតចំណាប់អារម្មណ៍យ៉ាងខ្លាំងក្លា។ លោកស្រីអនុប្រធានរដ្ឋសភា Nguyen
Thi Kim Ngan បានវាយតំលៃខ្ពស់ចំពោះការជួយឧបត្ថម្ភពីរដ្ឋសភា រដ្ឋាភិបាល និង
អង្គភាពអាជីវកម្ម អាមេរិក ក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរដោយអះ
អាងថា៖វៀតណាមយកចិត្តទុកដាក់ជាបិសេសដល់ទំនាក់ទំនងដៃគូលើគ្រប់វិស័យ
វៀតណាម-អាមេរិក។ លោកស្រីបានស្នើភាគីទាំងពីរបន្តកិច្ចសហប្រតិបត្តិការជំរុញ
ល្បឿនការចរចារអំពីកិច្ចព្រមព្រៀង TPP យ៉ាងឆាប់ៗ …លៗ៕