អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan ជំរុញកិច្ចសហប្រតិបត្តិការពហុភាគីនៅឥណ្ឌូនេស៊ី

(VOVWORLD) - ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ខែតុលា អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមពិធីចូលកាន់តំណែងជាប្រធានាធិបតីឥណ្ឌូនេស៊ីសម្រាប់អាណត្តិ ២០២៤-២០២៩ របស់លោក Prabowo Subianto។ 
អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan ជំរុញកិច្ចសហប្រតិបត្តិការពហុភាគីនៅឥណ្ឌូនេស៊ី - ảnh 1អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan អញ្ជើញចូលរួមក្នុងពិធី (រូបថត៖ TTXVN)

បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចថ្នាក់រដ្ឋជូនចំពោះអនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan ដែលត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកនាថ្ងៃទី ១៩ ខែតុលា នៅអាកាសយានដ្ឋាន Soekarno Hatta ទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ីនោះ នាថ្ងៃទី ២០ ខែតុលា អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan បានអញ្ជើញចូលរួមពិធីចូលកាន់តំណែងប្រធានាធិបតីឥណ្ឌូណេស៊ី ធ្វើឡើងនៅអគារសភាឥណ្ឌូណេស៊ី ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាង ជិត៣០ប្រទេស។

ក្នុងឱកាសនេះ អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan បានជួបសំណេះសំណាល និងប្រាស្រ័យទាក់ទងជាមួយប្រធានគណៈប្រតិភូជាច្រើនពីប្រទេសដែលចូលរួមពិធី  ដូចជា៖ ព្រះមហាក្សត្រប្រ៊ុយណេ Haji Hassanal Bolkiah; ប្រធានាធិបតីហ្វីលីពីន Ferdinand Romualdez Marcos; នាយករដ្ឋមន្ត្រីសិង្ហបុរី Lawrence Wong; នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Han Duck Soo; នាយករដ្ឋមន្ត្រីនៃប្រទេសស៊ែប៊ី លោក Milos Vucevic; អនុប្រធានរដ្ឋឡាវ លោកស្រី Pany Yathotou; អនុប្រធានរដ្ឋចិន លោក Han Zheng; ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Denis Valentinovich Manturov; ឧបនាយករដ្ឋមន្ត្រីថៃ Anutin Charnvirakul; ឧបនាយករដ្ឋមន្ត្រីនូវែលសេឡង់ Winston Peters ។

ក្នុងកិច្ចពិភាក្សាជាមួយអនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan ថ្នាក់ដឹកនាំប្រទេសទាំងអស់បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងល្អជាមួយវៀតណាម ដោយបង្ហាញបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើគ្រប់វិស័យ ជាពិសេសគឺអំពីសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងជួបប្រាស្រ័យប្រជាជន។ល។

ប្រតិកម្មទៅវិញ

ផ្សេងៗ