|
អនុប្រធានរដ្ឋ Nguyen Thi Doan ថ្លែងមតិនៅសន្និសិទ(រូបថត៖ Internet) |
(VOVWorld)-ព្រឹកថ្ងៃទី២២កុម្ភះខែត្រ Nam Dinh បានរៀបចំសន្និសិទបូកសរុបការងារ
កោតសរសើរ ជូនរង្វាន់ឆ្នាំ២០១១ នឹងបំផុសចលនាប្រឡងប្រណាំងឆ្នាំ២០១២។
អញ្ចើញចូលរួម មានអនុប្រធានរដ្ឋ Nguyen Thi Doan -អនុប្រធានទី១ក្រុមប្រឹក្សារ ប្រឡងប្រណាំងកោតសរសើរជូនរង្វាន់មជ្ឈឹម។វាយតំលៃខ្ពស់ចំពោះលទ្ធផលដែល ខែត្រទទួលបានលើគ្រប់វិស័យពិសេសគឺវិស័យអប់រំ-បណ្តុះបណ្តាល-ធានាសន្តិសុខ
សណ្តាប់ធ្នាប់-ឧស្សាហកម្ម-ពាណីជ្ជកម្ម-សេវាកម្ម អនុប្រធានរដ្ឋស្នើថា៖ក្នុងការងារ ប្រឡងប្រណាំងកោតសរសើរជូនរង្វាន់ ខែត្រត្រូវការឆ្ពោះមកមូលដ្ឋានក្នុងនោះ យក
ចិត្តទុកដាក់ជាពិសេសដល់ជួរកម្មករពលករ។ចំពោះពលករដែលបង្កើតបានស្នាដៃ
ឆ្នើម ត្រូវការមានរូបភាពកោតសរសើរភ្លាមតាមគោលការណ៏ដោយត្រឹមត្រូវ ចំហរយុត្តិធម៏
ទាន់ពេលវេលា។អនុប្រធានរដ្ឋ Nguyen Thi Doan ចាត់ទុកថា៖ក្នុងរយះ ពេលខាងមុខ
ខែត្រ Nam Dinh ត្រូវការពង្រីកលទ្ធផលដែលទទួលបាន ក្នុងនោះ ប្រមូលផ្តុំទៅលើ
បណ្តាភារកិច្ច៖រៀបចំឡើងវិញនូវរចនាសំព័ន្ធខឿនសេដិ្ឋកិច្ច វិនិយោគសាធារណះផ្លាស់ប្តូរថ្មីរៀបចំឡើងវិញបណ្តាអង្គភាពអាជីវកម្មនៅលើ ភូមិសាស្រ្ត បែងចែកប្រភេទ
ជួរកម្មាភិបាលដើម្បីមានរូបភាពបណ្តុះបណ្តាល សមស្រប។បណ្តាចលនាប្រឡង
ប្រណាំងត្រូវការរៀបចំប្រកបដោយមានប្រសិទ្ធភាព ជាក់ស្តែងឆ្ពោះទៅខ្លឹមសារទាំង
នេះ៕