អនុម័តលើបញ្ជីឈ្មោះគំរោងការណ៍កម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលប្រើប្រាស់ទុន ODA
|
អនុម័តលើបញ្ជីឈ្មោះគំរោងការណ៍កម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលប្រើប្រាស់ទុន ODA (VOV) |
Vovworld-នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមទើបនឹងបានអនុម័តលើបញ្ជី
ឈ្មោះគំរោងការណ៍ កម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈឆ្នាំ២០១១ ដែលប្រើប្រាស់ទុន
ODA របស់រដ្ឋាភិបាលអាល្លឺម៉ង់និងបញ្ជូនប្រាក់ចំនួន៣៥ម៉ឺនអឺរ៉ូទុន ODA របស់
រដ្ឋាភិបាលអាល្លឺម៉ង់ពីគំរោងការជួយឧបត្ថម្ភបច្ចេកទេសបណ្ដុះបណ្ដាលបំពេញ
បន្ថែមឲ្យគ្រូបង្រៀននៃសាលាចំនួន១១ដែលទទួលគំរោងការណ៍កម្មវិធីបណ្ដុះ
បណ្ដាលវិជ្ជាជីវៈ ទៅគំរោងការណ៍កម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ២០១១។
គំរោងការណ៍សំដៅវិនិយោគសំរាប់សាលានានាដើម្បីក្លាយទៅជាសាលា
បណ្ដុះបណ្ដាលវិជ្ជាជីវៈគុណភាពខ្ពស់ រួមចំណែកក្នុងគោលដៅរួមនៃកម្មវិធីផ្លាស់
ប្តូរថ្មីការបណ្ដុះបណ្ដាលវិជ្ជាជីវៈវៀតណាម។
ថវិការសរុបអនុវត្តគំរោងការណ៍នេះគឺជាង៦,៨លានអឺរ៉ូ ក្នុងនោះចំនួនទុន
ODA របស់រដ្ឋាភិបាលអាល្លឺម៉ង់គឺ៥លានអឺរ៉ូ ចំនួនទុនរបស់វៀតណាមគឺជាង១,៥
លានអឺរ៉ូ៕