អនុរដ្ឋមន្ត្រីការបរទេសបានមកបំពេញទស្សនកិច្ចនៅសាធារណៈរដ្ឋអៀកឡង់
|
អនុរដ្ឋមន្ត្រីការបរទេសបានមកបំពេញទស្សនកិច្ចនៅសាធារណៈរដ្ឋអៀកឡង់ (VOV) |
Vovworld-ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅសាធារណៈរដ្ឋអៀកឡង់ចាប់
ពីថ្ងៃទី៥ដល់ទី៦មិថុនា អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son
បានជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិង
ពាណិជ្ជកម្ម Eamon Gilmore ជួបសន្ទនាជាមួយរដ្ឋលេខាធិការការបរទេសនិង
ពាណិជ្ជកម្ម Joe Costello និងធ្វើការជាមួយអគ្គនាយកស្ថាប័នសហប្រតិបត្តិការ
អភិវឌ្ឍន៍។ ក្នុងបណ្ដាជំនួបសន្ទនាភាគីទាំងពីរបានសម្ដែងក្តីសប្បាយរីករាយ
ចំពោះការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានៃទំនាក់ទំនងទ្វេភាគី ពិសេសគឺក្នុងវិស័យ
ពាណិជ្ជកម្មនិងវិនិយោគ។ ភាគីទាំងពីរបានវាយតំលៃខ្ពស់កិច្ចសហការជិតស្និទ្ធនិងគាំទ្រគ្នាទៅវិញទៅមកនៅបណ្ដាវេទិការនិងអង្គការអន្តរជាតិនិងឯកភាពលើ
វិធានការមួយចំនួនបើកទូលាយទំនាក់ទំនងវៀតណាម-អៀកឡង់ក្នុងរយៈពេល
ខាងមុខ។
ក្នុងឱកាសនេះដែរ អនុរដ្ឋមន្ត្រី Bui Thanh Son បានរួមជាមួយឧបនាយករដ្ឋមន្ត្រី
និងជារដ្ឋមន្ត្រីការបរទេសនិងរដ្ឋមន្ត្រីក្រសួងការងារអង្គភាពអាជីវកម្មនិងផ្ដើមគំនិត
អៀកឡង់ធ្វើជាវាគ្មិននៅសន្និសិទតុមូលលើកទី៤អ្នកសេដ្ឋកិច្ចជួរមុខ EU-ទ្វីបអាស៊ីនិងសន្និសីទពាណិជ្ជកម្មនិងវិនិយោគទ្វីបអាស៊ី-អៀកឡង់ផងដែរ៕