អនុរដ្ឋមន្ត្រីការបរទេស Ha Kim Ngoc ទៅបំពេញទស្សនកិច្ចនៅប៉ាណាម៉ា
|
អនុរដ្ឋមន្ត្រីការបរទេស Ha Kim Ngoc ទៅបំពេញទស្សនកិច្ចនៅប៉ាណាម៉ា (VOV) |
Vovworld-ទទួលសេចក្តីអញ្ចើញរបស់ក្រសួងការបរទេសសាធារណៈរដ្ឋ
ប៉ាណាម៉ា គណៈប្រតិភូក្រសួងការបរទេសវៀតណាមដឹកនាំដោយលោក Ha
Kim Ngoc អនុរដ្ឋមន្ត្រីបានទៅបមពេញទស្សនកិច្ចនិងដំណើរការពិគ្រោះយោបល់
នយោបាយនៅសាធារណៈរដ្ឋប៉ាណាម៉ាចាប់ពីថ្ងៃទី២១ដល់២២វិច្ឆិកា។ នេះជា
សម័យពិភាគ្សានយោបាយជាលើកដំបូងគិតតាំងពីពេលប្រទេសតាំងពីរចុះហត្ថ
លេខាអនុស្សារណៈយោគយល់គ្នាបង្កើតយន្តការនេះ (ខែតុលាឆ្នាំ២០១២)និងជា
ព្រឹត្តិការណ៍សំខាន់ឆ្ពោះទៅខួបលើកទី៤០នៃទិវាបង្កើតទំនាក់ទំនងការទូតរវាង
ប្រទេសទាំងពីរ(ទី២៨សីហាឆ្នាំ១៩៧៥-ទី២៨សីហាឆ្នាំ២០១៥)។ ក្នុងរយៈពេល
បំពេញទស្សនកិច្ចអនុរដ្ឋមន្ត្រី Ha Kim Ngoc បានជួបសម្ដែងការគួរសមអនុប្រធា
នាធិបតីនិងជារដ្ឋមន្ត្រីការបរទេស Isabel Saint Malo de Alvarado ប្រធានរដ្ឋសភា
Adolfo Valderrama ចរចារពិគ្រោះយោបល់នយោបាយជាមួយអនុរដ្ឋមន្ត្រីការ
បរទេស Luis Miguel Hincapie ជាដើម។ ក្នុងបណ្ដាជំនួបសន្ទនានេះអនុរដ្ឋមន្ត្រី Ha
Kim Ngoc បានអះអាងគោលនយោបាយរបស់វៀតណាមអភិវឌ្ឍន៍ទំនាក់ទំនង
និងសហប្រតិបត្តិការលើច្រើនវិស័យជាមួយអាមេរិកឡាទិន ក្នុងនោះមាន
សាធារណៈរដ្ឋប៉ាណាម៉ាផង៕