អនុរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាមបានចូលរួមការសន្ទនា Shangri La លើកទី១៤
|
អនុរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាមបានចូលរួមការសន្ទនា Shangri La លើកទី១៤ (VOV) |
Vovworld-នាព្រឹកថ្ងៃទី២៩ឧសភាគណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាម
ដឹកនាំដោយឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ
វៀតណាមបានអញ្ចើញទៅកាន់ប្រទេសសឹង្ហបុរីដើម្បីចូលរួមសន្និសីទកំពូល
សន្តិសុខទ្វីបអាស៊ី-ការសន្ទនា Shangri La លើកទី១៤។
ការសន្ទនា Shangri La លើកទី១៤បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ដល់ថ្ងៃទី៣១
ឧសភាដោយមានសម័យពិភាគ្សាចំនួន៦ស្ដីពីប្រធានបទដូចជា អាមេរិកនិងការ
សាកល្បងសន្តិសុខនៅដំបន់អាស៊ី-ប៉ាស៊ីហ្វិក របៀបសហប្រតិបត្តិការសន្តិសុខ
នៅទ្វីបអាស៊ី ទប់ស្កាត់ជំលោះឡើងជណ្ដើរជាដើម។ ក្នុងនោះ ឧត្តមសេនីយ៍ឯក
Nguyen Chi Vinh នឹងថ្លែងបទអន្តរាគមន៍ក្រោមប្រធានបទ ទប់ស្កាត់ជំលោះឡើង
ជណ្ដើរនៅសម័យពិភាគ្សាទី៣។
តាមរបៀបវារៈ ការសន្ទនា Shangri La លើកទី១៤នឹងចាប់ផ្ដើមពីថ្ងៃទី៣០
ឧសភា។ ទន្ទឹមនឹងការចូលរួមបណ្ដាសម័យប្រជុំតាមរបៀបវារៈនោះ គណៈប្រតិភូ
យោធាជាន់ខ្ពស់វៀតណាមនឹងមានជំនួបសន្ទនាទ្វេភាគីមួយចំនួនផងដែរ៕