អនុវត្តប្រតិវេទន៍សុខាភិបាលមុននឹងផែនការដើម្បីបង្ការប្រយុទ្ធប្រឆាំងជំងឺ Ebola

អនុវត្តប្រតិវេទន៍សុខាភិបាលមុននឹងផែនការដើម្បីបង្ការប្រយុទ្ធប្រឆាំងជំងឺ Ebola - ảnh 1
កិច្ចប្រជុំគណៈកម្មការបញ្ជាបង្កាប្រយុទ្ធប្រឆាំងអាសន្នរោគគ្រោះថ្នាក់ (VOV)

        Vovworld-ចំពោះមុខនឹងបំរ៉ែបំរួលដ៏ស្មុគស្មាញរបស់អាសន្នរោគគ្រុនឈាម
ebola ក្រសួងសុខាភិបាលវៀតណាមបានសំរេចចិត្តអនុវត្តប្រតិវេទន៍សុខាភិបាល
ចំពោះភ្ញៀវឆ្លងដែនពីទ្វីបអាហ្វ្រីក។ នេះជាព័ត៌មានដែលបាននាំចេញនៅកិច្ចប្រជុំ
គណៈកម្មការបញ្ជាបង្កាប្រយុទ្ធប្រឆាំងអាសន្នរោគគ្រោះថ្នាក់នាថ្ងៃទី១១សីហា
នៅទីក្រុងហាណូយ។​ ចំពោះមុខនឹង​អាសន្នរោគ Ebola នៅដំបន់អាហ្វ្រីកខាងលិច
កំពុងរីករាលដាលយ៉ាងលឿន​និងមានករណីជិត១ពាន់នាក់ត្រូវស្លាប់ដោយសារ
អាសន្នរោគនេះ ក្រសួង​សុខាភិបាល​វៀតណាមចាត់ទុកថា អាសន្នរោគមានគ្រោះ
អាសន្នចូល​មក​វៀតណាម ពិសេសគឺតាមរយៈផ្លូវអាកាសចរណ៍។ ដោយហេតុនេះ
ក្រសួង​បាន​សំរេចចិត្តអនុវត្តប្រតិវេទន៍សុខាភិបាលចំពោះភ្ញៀវឆ្លងដែននៅបណ្ដា​ច្រកទ្វាអន្តរជាតិមុននឹងផែនការ។ លោក Tran Dac Phu ប្រធាននាយកដ្ឋាន​សុខាភិបាលទុកបំរងបានឲ្យដឹងថា៖

“ទោះបីជាក្រសួងសុខាភិបាលសំណូមពរបណ្ដាខេត្តអនុវត្តលិខិតរាយការណ៍នាថ្ងៃ
ទី១៥សីហាក្តី។ ប៉ុន្តែចំពោះមុខនឹងស្ថានភាពអាសន្នរោគនិង​នាយករដ្ឋមន្ត្រីបាន
ប្រជុំបន្ទាន់និងបញ្ជា យើងខ្ញុំបានសំណូមពរបណ្ដាច្រកទ្វា​ឆ្លងដែនដំណើរការអនុវត្ត
ប្រតិវេទន៍ចំពោះផ្លូវអាកាស ផ្លូវគោកនិងផ្លូវ​ទឹក។ ដោយហេតុនេះ នៅព្រលាន
យន្តហោះមើលទិដ្ឋាកាករណីណាត្រឡប់​មកពីប្រទេសមានអាសន្នរោគនោះយើង
បានអនុវត្តប្រតិវេទន៍។”

ក្រសួងវប្បធម៍កីឡានិងទេសចរណ៍វៀតណាមបានផ្អាកការបញ្ជូនភ្ញៀវទៅទ្វីប
អាហ្វ្រីក។​ក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចបានផ្អាក់ការបញ្ជូន​ពលករ​ទៅបណ្ដាប្រទេសមានអាសន្នរោគ Ebola។​ ក្រសួងការបរទេសបានមាន​សារទូរលេខជូនស្ថានទូតវៀតណាមប្រចាំនៅនីហ្សេរីយ៉ានិងម៉ារុក ស្នើរណែនាំ​ឲ្យពលរដ្ឋវៀតណាមដែលរស់នៅដំបន់អាហ្វ្រីកខាងលិចវិធានការបង្កាឆ្លងជំងឺ
Ebola ទន្ទឹមនឹងនោះបញ្ជូនព័ត៌មានទាន់ពេលវេលាសំរាប់ក្រសួងការបរទេស​អំពីស្ថានភាពអាសន្នរោគនៅទ្វីបអាហ្វ្រីកផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ