អំពើរហឹង្សាបន្តកើនឡើងនៅអេហ្ស៊ីប។
(VOV) /  
|
អ្នកគាំទ្រអតីតប្រធានាធិបតី Morsi បានវាយប្រហារនិងដុតអាគ៌ារដ្ឋអំណាចមួយនៅខេត្ត Giza នៅភាគខាងលិចទីក្រុងគែ។ (vov.vn) |
VOV-ដោយមិនអើពើរដល់ការខូចខាតដ៏ធ្ងន់ធ្ងរនិងបទបំរាមកោចរណ៍ដែលបានផ្សព្វផ្សាយនោះ នាថ្ងៃទី១៥សីហា អង្គការភាតរៈឥស្លាមបានបន្តដំណើរការសកម្មភាពប្រឆាំងយ៉ាងខ្លាំងក្លា។ អ្នកគាំទ្រអតីតប្រធានាធិបតី Morsi បានវាយ
ប្រហារនិងដុតអាគ៌ារដ្ឋអំណាចមួយនៅខេត្ត Giza នៅភាគខាងលិចទីក្រុងគែ។
នាថ្ងៃដ៏ដែល សមាជិកអង្គការភាតរៈឥស្លាមមួយក្រុមបានវាយប្រហារដោយ
គប់ដបសាំងបណ្ដាលឲ្យឆះសន្ធោសន្ធៅនៅអាគ៌ាមួយរបស់ក្រសួងហិរញ្ញវត្ថុ
នៅកណ្ដាលទីក្រុងគែ។ ថ្នាក់ដឹកនាំមួយចំនួនរបស់អង្គការភាតរៈឥស្លាមបាន
ប្រកាសថានឹងបន្តរក្សាយុទ្ធនាការធ្វើបាតុកម្មសន្តិភាពរហូតដល់ពេលណា
ទទួលបានគោលដៅគឺផ្ដួលរំលំរបបពលប្រហារ។ ឆ្លើយតបទៅនឹងបណ្ដា
សកម្មភាពពោលខាងលើ ចលនាបង្កចលាចល ជាកំលាំងនាំមុខក្នុងចំណោម
កំលាំងក្នុងយុទ្ធនាការបាតុកម្មផ្ដួលរំលំលោក Morsi បានបំផុសបាតុកម្មមហាជនលើទូទាំងប្រទេសក្នុងថ្ងៃទី១៦សីហាដើម្បីសម្ដែងការគាំទ្រកងទ័ព
ប៉ូលីសនិងប្រឆាំងជំទាស់សកម្មភាពហឹង្សារបស់អង្គការភាតរៈឥស្លាម។ កំលាំង
នយបាយអេហ្ស៊ីបជាច្រើនបានប្រកាសថានឹងគាំទ្រសេចក្តីអំពាវនាវនេះ។
ក្នុងពេលនោះ សហគមន៍អន្តរជាតិបានសម្ដែងការព្រួយបារម្មណ៍យ៉ាងជ្រាលជ្រៅអំពីស្ថានភាពអំពើហឹង្សាដោយបង្ហូឈាមនៅអេហ្ស៊ីប។ នាថ្ងៃទី១៥
សីហា អង់គ្លេស៍បារាំងបានសំណូមពរអង្គការសហប្រជាជាតិ រៀបចំសម័យ
ប្រជុំបន្ទាន់អំពីស្ថានភាពនៅអេហ្ស៊ីប៕
-VOV