អំពាវនាវឲ្យវិនិយោគអភិវឌ្ឍន៍មណ្ឌលទេសចរណ៍ជាតិ Moc Chau
|
សម្រស់ស្អាតនៅ Moc Chau (រូបថត៖dulichmocchau.org.vn) |
(VOVworld) - នាថ្ងៃទី១៦ ធ្នូ នៅរដ្ឋធានីហាណូយ ខេត្ត Son La ភាគខាងជើងវៀត
ណាមបានសហការជាមួយធនាគារពាណិជ្ជកម្មភាគហ៊ុនវិនិយោគនិងអភិវឌ្ឍន៍
វៀតណាម(BIDV) រៀបចំសិក្ខាសាលាសំដៅឧទ្ទេសនាមផ្សព្វផ្សាយព័ត៏មានអំពី
សក្ដានុភាពឱកាសវិនិយោគចូលក្នុងខេត្ត Son La ជាពិសេសគឺអំពាវនាវឲ្យការ
វិនិយោគអភិវឌ្ឍន៍មណ្ឌលទេសចរណ៍ជាតិ Moc Chau ដោយមានការចូលរួម
របស់អង្គភាពអាជីវកម្មនិងវិនិយោគិនយ៉ាងច្រើនកុះករ។ថ្លែងមតិនេះទីនេះ លោក
Cam Ngoc Minh ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Son La បានឲ្យដឹងថា៖នា
ថ្ងៃទី១២ វិច្ឆិកាឆ្នាំ២០១៤នាយករដ្ឋមន្រ្តីរដ្ឋាភិបាល បានចុះហត្ថលេខាលើសេចក្ដី
សម្រេចចិត្តស្ដីពីគម្រោងផែនការណ៍រួមមណ្ឌលទេសចរណ៍ជាតិ Moc Chau ខេត្ត
Son La ដល់ឆ្នាំ២០២០ ចក្ខុវិស័យដល់ឆ្នាំ២០៣០។គោលដៅអភិវឌ្ឍន៍មណ្ឌល
ទេសចរណ៍ជាតិMoc Chau ត្រូវបានលើកច្បាស់ក្នុងគម្រោងផែនការណ៍នេះគឺ
ក្លាយទៅជាមណ្ឌលកម្លាំងចលករអភិវឌ្ឍន៍ទេសចរណ៍នៃខេត្ត Son La និងតំបន់
ភ្នំផ្នែកកណ្ដាលភាគខាងជើង ដោយមានប្រព័ន្ធផលិតផលទេសចរណ៍ដ៏សម្បូរ
បែប វិសេសវិសាលមានស្លាកសញ្ញានិងកម្លាំងប្រកួតប្រជែងខ្ពស់ដែលផ្សាភ្ជាប់
នឹងទេសភាពធម្មជាតិនិងអត្តសញ្ញាណវប្បធម៌បណ្ដាជានជាតិ៕