អភិវឌ្ឍន៍ទំនាក់ទំនងជាមួយចិនតែងតែជាអាទិភាពកំពូលរបស់វៀតណាម
LE TUYET -  
(VOVWORLD) - នារសៀលថ្ងៃទី៥ ខែសីហា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានទទួលជួបឯកអគ្គរដ្ឋទូតចិន លោក Xiong Bo។
ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man អញ្ជើញទទួលជួបជាមួយលោក Xiong Bo (រូបថត៖ VOV) |
ក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍទំនាក់ទំនងជាមួយចិនតែងតែជាគោលនយោ បាយខ្ជាប់ខ្ជួន ជាជម្រើសយុទ្ធសាស្ត្រ និងជាអាទិភាពកំពូលក្នុងគោលនយោបាយការបរទេសឯករាជ្យ ស្វ័យភាព ពហុភាគីនីយកម្ម និងធ្វើពិពិធកម្មរបស់វៀតណាម។ លោកប្រធានរដ្ឋសភាបានវាយតម្លៃខ្ពស់ថា ក្នុងអាណត្តិរបស់ខ្លួន លោកឯកអគ្គរដ្ឋទូត Xiong Bo បានរួមចំណែកជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងកំពស់ថ្មី។ ជាពិសេស លោកឯកអគ្គរដ្ឋទូត Xiong Bo និងស្ថានទូតបានភ្ជាប់ទំនាក់ទំនងយ៉ាងជោគជ័យនូវដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសចិនរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ក្នុងខែតុលា ឆ្នាំ ២០២២ និងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ Xi Jinping មកដល់ប្រទេសវៀតណាមក្នុងខែធ្នូ ឆ្នាំ ២០២៣។ លោកឯកអគ្គរដ្ឋទូតបានខិតខំប្រឹងប្រែងជាច្រើនដើម្បីជួយទំនាក់ទំនងរវាងរដ្ឋសភាវៀតណាម និងសភាប្រជាជនចិនកាន់តែរីកចម្រើន និងស៊ីជម្រៅ។
ទិដ្ឋភាពនៃជំនួប (រូបថត៖ VOV) |
រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Xiong Bo ជឿជាក់ថា បក្សទាំងពីរ រដ្ឋាភិបាលទាំងពីរ និងស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំងពីរនឹងបន្តអភិវឌ្ឍន៍ប្រកបដោយសុខុមាលភាព និងស្ថិរភាព នាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនប្រជាជនទាំងពីរ និងរួមចំណែកកាន់តែច្រើន ថែមទៀត ដើម្បីបុព្វហេតុសន្តិភាពនិងវឌ្ឍនភាពនៃមនុស្សជាតិ។ លោក ឯកអគ្គរដ្ឋទូត Xiong Bo បានចាត់ទុកថា ក្នុងតួនាទីរបស់ខ្លួន លោកនឹងបន្តជំរុញរដ្ឋសភាវៀតណាម និងសភាប្រជាជនចិន បន្តពង្រឹងការផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យច្បាប់ ការត្រួតពិនិត្យ និងកសាងនីតិរដ្ឋសង្គមនិយម៕
LE TUYET