អភិវឌ្ឍន៍រដ្ឋាភិបាលឌីជីថលលើគ្រប់ជ្រុងជ្រោយ
(VOVWORLD) - អភិវឌ្ឍន៍រដ្ឋាភិបាលឌីជីថលលើគ្រប់ជ្រុងជ្រោយ មានរបៀបធ្វើលោតផ្លោះ ដែលមានលក្ខណៈសុខប្លែក ដើម្បីសម្រេចឲ្យបានគោលដៅអភិវឌ្ឍន៍រដ្ឋាភិបាលអេឡិចត្រូនិកនៅឆ្នាំ ២០២១ និងបង្កើតរដ្ឋាភិបាលឌីជីថលនៅឆ្នាំ ២០២៥ ។
រូបថត៖ KT |
នេះគឺជាខ្លឹមសារនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍រដ្ឋាភិបាលអេឡិចត្រូនិក ឆ្ពោះទៅរករដ្ឋាភិបាលឌីជីថលសម្រាប់ដំណាក់កាលឆ្នាំ ២០២១-២០២៥ និងតម្រង់ទិសដៅដល់ឆ្នាំ ២០៣០ ដែលទើបបានឧបនាយករដ្ឋមន្រ្តី លោក Vu Duc Dam ចុះហត្ថលេខាអនុម័ត។
ក្រុមគោលដៅចំនួន ៥ ដល់ឆ្នាំ ២០២៥ ដែលបានចែងក្នុងយុទ្ធសាស្ត្រនេះរួមមាន៖ ការផ្តល់សេវាកម្មប្រកបដោយគុណភាព បម្រើដល់សង្គម; កៀរគរការចូលរួមយ៉ាងទូលំទូលាយរបស់សង្គម; ប្រតិបត្ដិការយ៉ាងល្អបំផុតរាល់សកម្មភាពរបស់ស្ថាប័នរដ្ឋ; ដោះស្រាយប្រកបដោយប្រសិទ្ធភាពនូវរាល់បញ្ហាធំៗ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម; ផ្លាស់ប្តូរការរៀបចំណាត់ថ្នាក់ជាតិ ដោយមានគោលដៅថា នាំវៀតណាមស្ថិតក្នុងក្រុមប្រទេសទាំង ៥០ ដែលនាំមុខគេអំពីសន្ទស្សន៍ទូទៅ សន្ទស្សន៍ការចូលរួមអេឡិចត្រូនិក ក៏ដូចជាសន្ទស្សន៍ទិន្នន័យបើកចំហ។
ក្នុងនោះ ប្រជាជន និងអង្គភាពអាជីវកម្មអាចប្រើប្រាស់សេវាកម្មឌីជីថល តាមតម្រូវការផ្ទាល់ខ្លួននៅពេលត្រូវការ តាមមធ្យោបាយងាយស្រួល តាមអនឡាញ ឬដោយផ្ទាល់ ឆាប់រហ័ស ដោយមិនប្រើក្រដាសស្នាមផងដែរ៕