អាមេរិកខំប្រឹងប្រែងស្តារប្រក្រតីភាពទំនាក់ទំនងជាមួយគុយបា

(VOVworld) - នាថ្ងៃទី២៨ វិច្ឆិកា សេតវិមានអះអាងថា ការដែលអគ្គមគ្គុទេស
បដិវត្តន៍គុយបាលោក Fidel Castro លាចាកលោកនោះមិនអាចធ្វើឲ្យយឺតយ៉ាវនូវការ
ខំប្រឹងប្រែងរបស់អាមេរិកក្នុងការស្ដារប្រក្រតីភាពទំនាក់ទំនងជាមួយគុយបាទេ។
អ្នកនាំពាក្យសេតវិមានលោក Josh Earnest លើកច្បាស់ថា ដំណើរការស្ដារប្រក្រតី
ភាពទំនាក់ទំនងការទូតទ្វេភាគីត្រូវបានអនុវត្តន៍តាមរយៈទំនាក់ទំនងសេដ្ឋកិច្ចថ្មីក៏
ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្ម ការបើកឡើងវិញនូវជើងហោះ ហើរពាណិជ្ជកម្ម
និងការបង្កើនវិនិយោគរបស់អាមេរិក។
មុននោះ នាថ្ងៃដដែល នៅលើគេហទំព័រសង្គម Twitter ប្រធានាធិបតីជាប់ឆ្នោត
អាមេរិកលោក Donald Trump បានគំរាមកំហែងថា នឹងបញ្ចប់ភាពកក់ក្ដៅឡើងក្នុង
ទំនាក់ទំនងអាមេរិក-គុយបា ប្រសិនបើ La Habana មិនត្រៀមជាស្រេចចរចារអំពី
កិច្ចព្រមព្រៀងមួយដែលលោកចាត់ទុកថា គឺល្អជាងសំរាប់ប្រជាជនគុយបា
ប្រជាជនអាមេរិកដើមកំណើតគុយបានិងប្រទេសអាមេរិកនិយាយរួម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ