អាមេរិកគាំទ្រការធានាសុខសន្តិភាព ស្ថិរភាព និងសេរីភាពនាវាចរណ៍នៅសមុទ្រខាងកើត

(VOVWORLD) -វិទ្យាស្ថានសិក្សាស្រាវជ្រាវយុទ្ធសាស្រ្តអន្តរជាតិ (CSIS) ទើបនឹងបានរៀបចំសិក្ខាសាលាប្រចាំឆ្នាំជាលើកទី ៨ ស្ដីពីសមុទ្រខាងកើត នៅទីក្រុង វ៉ាស៊ីនតោនឌីស៊ីសហរដ្ឋអាមេរិក។ 
អាមេរិកគាំទ្រការធានាសុខសន្តិភាព ស្ថិរភាព និងសេរីភាពនាវាចរណ៍នៅសមុទ្រខាងកើត - ảnh 1 (រូបថត៖ TTXVN)

មតិយោបល់ជាច្រើនរបស់មជ្ឈដ្ឋានមន្ត្រីអាមេរិក និងអ្នកប្រាជ្ញដែលបានចូលរួមសិក្ខាសាលានេះបានចាត់ទុកថា បណ្ដាសកម្មភាពយោធូបនីយកម្មនៅលើសមុទ្រខាងកើត គឺកំពុងបង្កើនភាពតានតឹង និងជាការប្រឈម មិន ត្រឹមតែសម្រាប់ប្រទេសអាស៊ីអាគ្នេយ៍ប៉ុណ្ណោះទេ ថែមទាំងតំបន់ទាំងមូលទៀតផង។ ថ្លែងមតិនៅទីនេះ សមាជិកសភាជាន់ទាប លោក Ted Yoho ប្រធានអនុគណៈកម្មការទទួលបន្ទុកអាស៊ីអាគ្នេយ៍ ប៉ាស៊ីហ្វិក នៃគណៈកម្មាធិការកិច្ចការបរទេសសភាជាន់ទាបបានអះអាងថា អាមេរិកជានិច្ចកាលយកចិត្តទុកដាក់ គាំទ្រការធានាសុខសន្តិភាព ស្ថិរភាព សេរីភាពខាងនាវាចរណ៍នៅសមុទ្រខាងកើត ដោយសារនេះគឺជាជាផ្លូវសមុទ្រដ៏សំខាន់ចំពោះសេដ្ឋកិច្ច ពាណិជ្ជកម្មរបស់ទ្វីបអាស៊ីប៉ាស៊ីហ្វិកនិងសកលលោក។

នៅក្នុងសិក្ខាសាលានេះ តំណាងរបស់វៀតណាមក៏បានអះអាងនូវគោលជំហរថា វៀតណាមត្រៀមខ្លួនជាស្រេចខិត្តខំប្រឹងប្រែងរួមជាមួយសហគមន័អន្តរជាតិដើម្បីទទួលបានដំណោះស្រាយសន្តិភាពចំពោះបញ្ហាសមុទ្រខាងកើតផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ