អាមេរិកឃាត់ទុកនាវាដឹកទំនិញគឺជា ឧបសគ្គ​ធំបំផុត​ក្នុងការ​បន្ត​កិច្ចចរ​ចានុយក្លេអ៊ែរ

(VOVWORLD) -ក្រសួងយុត្តិធម៌អាមេរិកបានប្រកាសថាកងកម្លាំងមានសមត្ថិកិច្ចនៃប្រទេសនេះបានចាប់ឃាត់នាវា Wise Honest របស់ ស.ប.ប.ក ដោយសង្ស័យថានាវានេះបានដឹកធ្យូងថ្មនិងគ្រឿងម៉ាស៊ីនដែលរំលោភបំពាន់លើបទដាក់ទណ្ឌកម្មអន្តរជាតិ។
 
អាមេរិកឃាត់ទុកនាវាដឹកទំនិញគឺជា ឧបសគ្គ​ធំបំផុត​ក្នុងការ​បន្ត​កិច្ចចរ​ចានុយក្លេអ៊ែរ - ảnh 1នាវា Wise Honest របស់ ស.ប.ប.ក (ប្រភព៖ AFP/TTXVN

នាថ្ងៃទី ២៣ ខែឧសភា ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់បានផ្សាយព័ត៌មានថា លោក Han Tae-song ឯកអគ្គរដ្ឋទូត ស.ប.ប.ក ប្រចាំនៅទីក្រុងហ្សឺណែវ (ប្រទេសស្វ៊ីស) បានចាត់ទុកថា ការដែលអាមេរិកបានចាប់ឃាត់នាវាដឹកទំនិញមួយគ្រឿងរបស់ ស.ប.ប.ក គឺជាឧបសគ្គធំបំផុតចំពោះការបន្តកិច្ចចរចានុយក្លេអ៊ែររវាងប្រទេសទាំងពីរ ព្រមទាំងអំពាវនាវដល់អាមេរិកដោះលែងនាវានេះ។ លោកបានលើកច្បាស់ថា៖ នេះគឺជាបញ្ហាធំ ហើយជាទង្វើរំលោភបំពានលើច្បាប់អន្តរជាតិ។

កាលពីថ្ងៃទី ៩ ខែឧសភា កន្លងទៅ ក្រសួងយុត្តិធម៌អាមេរិកបានប្រកាសថាកងកម្លាំងមានសមត្ថិកិច្ចនៃប្រទេសនេះបានចាប់ឃាត់នាវា Wise Honest របស់ ស.ប.ប.ក ដោយសង្ស័យថានាវានេះបានដឹកធ្យូងថ្មនិងគ្រឿងម៉ាស៊ីនដែលរំលោភបំពាន់លើបទដាក់ទណ្ឌកម្មអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ