អាមេរិកចូលរួមសន្ធិសញ្ញាស្តីអំពីការជួញដូរអាវុធនៃ អ.ស.ប.
|
រដ្ឋមន្ត្រី ការបរទេសអាមេរិក លោក John Kerry (Image: Vietnam+) |
(VOVworld) – ដោយមិនអើពើរដល់ការប្រឆាំងជំទាស់ក្នុងប្រទេស
រដ្ឋអំណាច របស់ប្រធានាធិបតីអាមេរិក លោក Barack Obama បាន
សម្រេចចូលរួមសន្ធិសញ្ញាស្តីអំពីការជួញដូរអាវុធនៃ អ.ស.ប. សំដៅ
បង្កើនការត្រួតពិនិត្យការនាំ ចេញនាំចូលចំពោះអាវុធគ្រប់ប្រភេទ។ ថ្លែងមតិក្នុងពិធីចុះហត្ថលេខាលើសន្ធិ សញ្ញានេះ ដែលបានប្រព្រឹត្ត
ទៅ នាថ្ងៃទី ២៥ កញ្ញា នៅទីក្រុង New York រដ្ឋមន្ត្រី ការបរទេស
អាមេរិក លោក John Kerry វាយតំលៃថា៖ កាយវិការនេះរបស់អាមេរិក
គឺជាការបោះជំហានសំខាន់ក្នុងការខំប្រឹងប្រែងពង្រឹងសន្តិសុខលើ
សកលលោក។ បណ្ដាសកម្មភាពនាំចេញនាំចូលអាវុធនឹងត្រូវបាន
ត្រួតពិនិត្យម៉ឺង ម៉ាត់សំដៅជៀសវាងការដែលអាវុធអាចធ្លាក់ក្នុងដៃ
របស់ជនភេវជន។ លោក John Kerry ក៏បានចាត់ទុកថា៖ សន្ធិសញ្ញា
ពោលខាងលើនឹងពង្រឹងសន្តិសុខ របស់អាមេរិក ហើយមិនជះឥទ្ធិ
ពលអាក្រក់ដល់សកម្មភាពជួញដូរអាវុធស្របច្បាប់ទេ។ ប៉ុន្តែ ឯកសារ
ពោលខាងលើនឹងចូលជាធរមាន លុះត្រាតែ ព្រឹទ្ធសភាអាមេរិក
អនុម័ត៕