អាមេរិកដាស់តឿនបណ្ដាប្រទេសដាក់ទណ្ឌកម្មទៅលើអ៊ីរ៉ង់
(VOVWORLD) - អាមេរិកកំពុងដាស់តឿនបណ្ដាសម្ព័ន្ធមិត្តអឺរ៉ុបនិងប្រទេសផ្សេងៗទៀតដាក់ទណ្ឌកម្មទៅលើអ៊ីរ៉ង់សំដៅទប់ទល់នឹងកម្មវិធីកាំជ្រួចរបស់ប្រទេសមជ្ឈឹមបូព៌ារ នេះដែលវ៉ាស៊ីនតោនចាត់ទុកនេះជា «ការគំរាមកំហែងចំពោះសន្តិភាពនិង សន្តិសុខពិភពលោក»។
អាមេរិកដាស់តឿនបណ្ដាប្រទេសដាក់ទណ្ឌកម្មទៅលើអ៊ីរ៉ង់ |
អាមេរិកកំពុងដាស់តឿនបណ្ដាសម្ព័ន្ធមិត្តអឺរ៉ុបនិងប្រទេសផ្សេងៗទៀតដាក់ទណ្ឌកម្មទៅលើអ៊ីរ៉ង់សំដៅទប់ទល់នឹងកម្មវិធីកាំជ្រួចរបស់ប្រទេសមជ្ឈឹមបូព៌ារ នេះដែលវ៉ាស៊ីនតោនចាត់ទុកនេះជា «ការគំរាមកំហែងចំពោះសន្តិភាពនិង សន្តិសុខពិភពលោក»។ ថ្លែមតិនៅសន្និសីទកាសែតនៅរដ្ឋធានី Riyahd របស់អារ៉ាប់ប៊ីសាអ៊ូឌីត នាថ្ងៃទី ២៨ មេសា លោក Brian Hook ទីប្រឹក្សាគោលនយោបាយជាន់ខ្ពស់នៃរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បាន ប្រកាសថា៖ វ៉ាស៊ីនតោនកំពុងអំពាវនាវឲ្យប្រទេសផ្សេងៗទៀតលើពិភពលោក ដាក់ទណ្ឌកម្មទៅលើបុគ្គលនិងអង្គការទាក់ទិនដល់កម្មវិធីកាំជ្រួចរបស់ Tehran ហើយនេះជាខ្លឹមសារសំខាន់មួយក្នុងការពិភាក្សានាថ្ងៃទី ២៩ មេសា រវាងលោក Mike Pompeo ជាមួយមជ្ឈដ្ឋានថ្នាក់ដឹកនាំអារ៉ាប់ប៊ីសាអ៊ូឌីតនិងអ៊ីស្រាអែល៕