អាមេរិកនិងជប៉ុនមានគោលបំណងសម្រេចការចរចារ TPP ក្នុងសប្ដាហ៍នេះ
|
អាមេរិកនិងជប៉ុនមានគោលបំណងសម្រេចការចរចារ TPP ក្នុងសប្ដាហ៍នេះ |
(VOV)_ក្នុងជំនួបធ្វើការនាថ្ងៃទី២៩ កញ្ញា នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo
Abe និងអនុប្រធានាធិបតីអាមេរិក លោក Joe Biden បានឯកភាពថា៖ប្រទេសទាំង
ពីរនឹងសហប្រតិបត្តិការ ដើម្បីសម្រេចការចរចារ TPP ក្នុងសប្ដាហ៍នេះ។ ថ្នាក់ដឹកនាំ
ទាំងពីររូបនេះ បានឯកភាព រួមសហការយ៉ាងស្អិតរមួត រវាងក្រុមចរចារ TPP នៃប្រ
ទេសទាំងពីរ ៖ ឆ្ពោះទៅគោលដៅដោះស្រាយបញ្ហាមួយចំនួននៅសេសសល់ ក្នុង
កិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រីពាណិជ្ជកម្ម នៃប្រទេសចំនួន១២ នឹងប្រព្រឹត្តទៅនៅអាមេរិក
នាថ្ងៃទី៣០ កញ្ញា និងថ្ងៃទី១ តុលា។ ប្រសិនបើ TPP បានសម្រេចនេះ នឹងបង្កើត
ឡើងតំបន់ពាណិជ្ជកម្មសេរីធំមួយ ស្មើនឹង៤០% ផលិតផលសរុបរបស់ពិភពលោក ៕