អាមេរិកនឹងដំណើរការសាកល្បងបាញ់ទម្លាក់កាំជ្រួចរបស់កូរ៉េខាងជើង
|
អាមេរិកនឹងដំណើរការសាកល្បងបាញ់ទម្លាក់កាំជ្រួចរបស់កូរ៉េខាងជើង (VNA) |
(VOVworld) – វិមានបញ្ចកោណទើបនឹងជូនដំណឹងថា៖ អាមេរិកនឹងដំណើរ ការសាកល្បងទ្រង់ទ្រាយធំមួយនាខែឧសាភាខាងមុខអំពីសមត្ថភាពបាញ់ទម្លាក់កាំជ្រួចរបស់កូរ៉េខាងជើង។ មជ្ឈដ្ឋានមន្ត្រីការពារជាតិអាមេរិកបានឲ្យដឹងថា៖ ការធ្វើសាកល្បងបាញ់បំផ្លាញកាំជ្រួចនានានៅតំបន់ប៉ាស៊ីហ្វិកគឺជាផ្នែកមួយក្នុងកម្មវិធីការពារដោយកាំជ្រួចមីស៊ីលដែលប្រទេសនេះបានកសាងពីយូរយាណាស់មកហើយប៉ុន្តែនាបច្ចុប្បន្នអាមេរិកកំពុងឆ្ពោះទៅការធានាថា វ៉ាស៊ីនតោនអាចការ ពារចំពោះមុខការគំរាមកំហែមពីព្យុងយ៉ាង។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃទី ១៨ មេសា ប្រធានាធិបតីអាមេរិក លោក Donald Trump បានស្វាគមន៍ តួនាទីរបស់ចិនក្នុងបញ្ហាគ្មាននុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ៕