អាមេរិកនិងរុស្ស៊ីរៀបចំកិច្ចសន្ទនាស្តីពីសន្តិសុខនៅថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២២
(VOVWORLD) - អាជ្ញាធរអាមេរិក និងរុស្ស៊ី នឹងចូលរួមកិច្ចសន្ទនាសន្តិសុខនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ក្នុងបរិបទដែលមានភាពតានតឹងកើនឡើងរវាងប្រទេសទាំងពីរ ជុំវិញបញ្ហាអ៊ុយក្រែន។
សេតវិមាននៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ (រូបថត៖ AP) |
នៅថ្ងៃទី ២៧ ខែធ្នូ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកមួយរូបបានឲ្យដឹងថា អាជ្ញាធរអាមេរិក និងរុស្ស៊ីនឹងពិភាក្សាគ្នាអំពីក្តីព្រួយបារម្ភរបស់ភាគីនីមួយៗ ហើយរាល់ការសម្រេចចិត្តណាមួយពាក់ព័ន្ធនឹងអ៊ុយក្រែន ត្រូវមានការចូលរួមនៃប្រទេសទាំងពីរនេះ។ មន្ត្រីរូបនេះក៏បានឲ្យដឹងថា រុស្ស៊ី និងអង្គការណាតូ ទំនងជានឹងជួបសន្ទនានៅថ្ងៃទី ១២ ខែមករា ហើយជំនួបមួយទៀត រវាងអាជ្ញាធររុស្ស៊ី អាមេរិក និងប្រទេសអឺរ៉ុបជាច្រើន ត្រូវបានរំពឹងថា នឹងប្រព្រឹត្តិទៅ តែមួយថ្ងៃក្រោយមក។
អាជ្ញាធររុស្ស៊ីបានបញ្ជាក់តាំងពីមុននោះថា មានបម្រុងទៅចូលរួមកិច្ចសន្ទនាសន្តិសុខក្នុងខែមករា ជាមួយសហរដ្ឋអាមេរិក និងកំពុងពិចារណាលើការចូលរួមកិច្ចសន្ទនាជាមួយណាតូនៅថ្ងៃទី ១២ ខែមករាផងដែរ៕