អាមេរិកនិងអ៊ីរ៉ង់ដំណើការការចរចារផ្ទាល់
|
អាមេរិកនិងអ៊ីរ៉ង់ដំណើការការចរចារផ្ទាល់ (រូបថតៈ TTXVN) |
(VOVworld)-ក្នុងការបោះជំហាន១ ដែលឆ្លុះបញ្ចាំងពីការផ្តួចផ្តើមគំនិតដោះស្រាយ
ឲ្យបានដាច់ស្រេចកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ រដ្ឋអំណាចរបស់ប្រធានាធិបតី
អាមេរិកលោក Barack Obama បានសម្រេចបញ្ចូនមន្រ្តីជាន់ខ្ពស់របស់ក្រសួង ការ
បរទេសអាមេរិក ទៅកាន់ទីក្រុងហ្សឺណែវ ស្វីស នាដើមសប្តាហ៍នេះ ដើម្បី ដំណើការ
រាល់កិច្ចចរចារផ្ទាល់ជាមួយមន្ត្រីអ៊ីរ៉ង់។ មន្រ្តីជាន់ខ្ពស់របស់ក្រសួងការ បរទេស
អាមេរិក រួមមានអនុរដ្ឋមន្រ្តីទី១ លោក William Burns និងអនុរដ្ឋមន្រ្តីទទួលបន្ទុក
បណ្តាបញ្ហានយោបាយ Wendy Sherman នឹងមានការចរចារផ្ទាល់ ជាមួយគណៈ
ប្រតិភូអ៊ីរ៉ងដឹកនាំដោយអនុប្រធានក្រួសួងការបរទេស លោក Abbas Araqchi ក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី៩និងទី១០មិថុនា។ លោក Araqchi ឲ្យដឹងថា ក្នុងការ
ចរចារផ្ទាល់នេះភាគីទាំងពីរនឹងពិភាក្សាអំពីរាល់វិធានការដាក់ទណ្ឌកម្ម របស់
លោកខាងលិចចំពោះអ៊ីរ៉ង់៕