អាមេរិកនិងអ៊ីស្រាអែលប្រកាសជាផ្លូវការដកខ្លួនចេញពី UNESCO

(VOVWORLD) -នាថ្ងៃទី ១២ តុលា ក្រសួងការបរទេសអាមេរិកបានប្រកាសថា ប្រទេសនេះនឹងដកខ្លួនចេញពីអង្គការ អប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO) ហើយសេចក្ដីសម្រេចចិត្តនេះនឹងចូលជាធរមានចាប់ពីថ្ងៃទី ៣១ ធ្នូ ខាងមុខ។
អាមេរិកនិងអ៊ីស្រាអែលប្រកាសជាផ្លូវការដកខ្លួនចេញពី UNESCO - ảnh 1អាមេរិកនិងអ៊ីស្រាអែលប្រកាសជាផ្លូវការដកខ្លួនចេញពី UNESCO 

នាថ្ងៃទី ១២ តុលា ក្រសួងការបរទេសអាមេរិកបានប្រកាសថា ប្រទេសនេះនឹងដកខ្លួនចេញពីអង្គការ អប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO) ហើយសេចក្ដីសម្រេចចិត្តនេះនឹងចូលជាធរមានចាប់ពីថ្ងៃទី ៣១ ធ្នូ ខាងមុខ។ សេចក្តីប្រកាសរបស់ក្រសួងការបរទេសអាមេរិកបានលើកច្បាស់ថា សេចក្ដីសម្រេចចិត្តខាងលើនេះ ឆ្លុះបញ្ចាំងការព្រួយបារម្ភកាន់តែខ្លាំងឡើងរបស់ អាមេរិកចំពោះ UNESCO ភាពចំបាច់ក្នុងកំណែទម្រង់អង្គការនេះ ក៏ដូចជា ការរក្សាភាពលំអៀងប្រឆាំងនឹងអ៊ីស្រាអែល"។

នាថ្ងៃទី ១២ តុលា តំណាងស្ថាប័នអន្តរជាតិមួយចំនួន ក៏ដូចជាប្រទេសជាច្រើនមានប្រតិកម្មចំពោះការដែលអាមេរិកសម្រេចចិត្តដកខ្លួនចេញពីអង្គការ UNESCO ចាប់ពីឆ្នាំ ២០១៩។ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានសម្ដែងការសោកស្ដាយចំពោះគោលលនយោបាយរបស់អាមេរិក ប៉ុន្តែសន្យាបន្តកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាមួយរដ្ឋាភិបាលប្រធានាធិបតីអាមេរិក Donald Trump ក្នុងបញ្ហាមួយចំនួនតាមរយៈអង្គការអន្តរជាតិ។ ទន្ទឹមនឹងនោះ អគ្គនាយក UNESCO លោកស្រី Irina Bokova ក៏បានសម្ដែងក្ដីសោកស្ដាយចំពោះសេចក្ដីសម្រេចចិត្តរបស់វ៉ាស៊ីនតោន ហើយបានឲ្យដឹងថាកាដកខ្លួនរបស់អាមេរិកគឺជាការបាត់បង់សម្រាប់កិច្ចសហប្រតិបត្តិការពហុភាគី និងចំពោះសហគមន៍អង្គការសហប្រជាជាតិ។ ក្រសួងការបរទេសរុស្ស៊ីបានព្រមានថាការដកខ្លួនចេញពី UNESCO របស់អាមេរិកនឹងប៉ះពាល់ដល់គម្រោងការណ៍សំខាន់ៗនៃប្រទេសនេះ។

នាថ្ងៃទី ១២ តុលាដដែល នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រកាសថា ប្រទេសនេះនឹងដកខ្លួនចេញពី UNESCO ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ