អាមេរិកនិង NATO កំពុងបណ្ដាលការខូចខាតផ្ទាល់ដល់ផលប្រយោជន៍ ភូមិសាស្ត្រនយោបាយរបស់រុស្ស៊ី
|
អគ្គសេនាធិការកំលាំងប្រដាប់អាវុធរុស្ស៊ី នាយឧត្តមសេនីយ៍ Valery Gerasimov (RIA) |
Vovworld-អាមេរិកនិងអង្គការ NATO ចង់ប្រែក្លាយអ៊ុយក្រែនក្លាយទៅជា
ប្រភពអស្ថិរភាពមានការត្រួតពិនិត្យយូរអង្វែង បណ្ដាលការខូចខាតផ្ទាល់ដល់
ផលប្រយោជន៍ភូមិសាស្ត្រនយោបាយរបស់រុស្ស៊ីនិងដំណាក់កាលសមាហរណកម្ម
ក្រោយស៊ូវៀត។ នោះជាការអះអាងរបស់អគ្គសេនាធិការកំលាំងប្រដាប់អាវុធរុស្ស៊ី
នាយឧត្តមសេនីយ៍ Valery Gerasimov ក្នុងជំនួបនាថ្ងៃទី១០ធ្នូជាមួយអនុព័ន្ធយោធា
បរទេសចំនួន៧០នាក់នៅទីក្រុងម៉ូស្គូ។
ឧត្តមសេនីយ៍ Gerasimov បានចាត់ទុកថា អាមេរិកនិងលោកខាងលិចបាន
ប្រកាសឯកសារក្លែងក្លាយជាច្រើនលើបណ្ដាញ Internet និងបណ្ដាញសង្គមស្ដីពីការ
ចូលរួមរបស់ទាហានរុស្ស៊ីក្នុងជំលោះនៅបណ្ដាខេត្ត Donetsk និង Lugansk របស់
អ៊ុយក្រែន។ តាមឧត្តមសេនីយ៍ Gerasimov ថាបណ្ដាប្រទេសលោកខាងលិចកំពុង
ស្វែងរកការបន្ថយសក្ដានុភាពយោធាសេដ្ឋកិច្ចរបស់រុស្ស៊ីតាមរយៈឧបាយកល
បង្កើតប្រព័ន្ធការពារកាំជ្រួចសកលលោក (GMD) របស់អាមេរិក៕