អាមេរិកបើកកិច្ចប្រជុំបន្ទាន់នៅចំពោះមុខលទ្ធភាពដែល អ៊ីរ៉ង់វាយប្រហារលើអ៊ីស្រាអែល

(VOVWORLD) - ប្រធានាធិបតីអាមេរិកលោក Joe Biden នៅថ្ងៃទី ៥ ខែសីហានេះ បានជួបជាមួយក្រុមទីប្រឹក្សាសន្តិសុខជាតិនៅក្នុងបន្ទប់ស្ថានការណ៍ ដើម្បីឆ្លើយតបទៅនឹងលទ្ធភាពដែលអ៊ីរ៉ង់អាចវាយប្រហារលើអ៊ីស្រាអែល។

កិច្ចប្រជុំនេះត្រូវបានកោះប្រជុំមួយថ្ងៃ បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានទូរស័ព្ទជាមួយសមភាគីអ៊ីស្រាអែល ដើម្បីបញ្ជាក់ការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះប្រទេសនេះ ចំពេលមានភាពតានតឹងកើនឡើងជាមួយអ៊ីរ៉ង់ ដែលអាចបង្កើនជម្លោះនៅក្នុងតំបន់។

ភាគីទាំងពីរបានពិភាក្សាអំពីវិធានការរបស់អាមេរិកក្នុងការពង្រឹងកិច្ចការ ពារកងកម្លាំងអាមេរិកនៅក្នុងតំបន់ គាំទ្រកិច្ចការពារជាតិរបស់អ៊ីស្រាអែល ពីការគម្រាម និងកាត់បន្ថយភាពតានតឹងនៅក្នុងតំបន់។ ទន្ទឹមនឹងនេះដែរ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រកាសនៅថ្ងៃដដែលក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា ប្រទេសនេះបានត្រៀមខ្លួនរួចជាស្រេចសម្រាប់សង្គ្រាមនៅសមរភូមិជួរមុខជាច្រើនជាមួយអ៊ីរ៉ង់ និងកងកម្លាំងប្រូកស៊ីរបស់ខ្លួន៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ