អាមេរិកបញ្ជាក់សារជាថ្មី អំពីគោលដៅរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ
(VOVWORLD) - ថ្លែងមតិក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី ២៥ ខែមករា អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បានបញ្ជាក់ថា អាមេរិកមិនមានចេតនាអរិភាពចំពោះកូរ៉េខាងជើងទេ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price។ (ប្រភព៖AFP) |
ទីក្រុងវ៉ាស៊ីនតោនជឿជាក់ថា កិច្ចសន្ទនានិងការទូត គឺជាមធ្យោបាយ ដែលមានប្រសិទ្ធ ភាពបំផុត ក្នុងការសម្រេចឲ្យបាននូវគោលដៅបរិយាប័ន្ន គឺលុបបំបាត់អាវុធ នុយក្លេអ៊ែរទាំងស្រុងនៅឧបទ្វីបកូរ៉េ។
លើសពីនេះទៅទៀត លោក Price ក៏បានរំលឹកឡើងវិញ ពីសារៈសំខាន់នៃកិច្ចសហប្រតិ បត្តិការជាមួយសម្ព័ន្ធមិត្តក្នុងតំបន់ចំនួនពីរ គឺជប៉ុន និងកូរ៉េខាងត្បូង ក្នុងការសម្រេចឲ្យបាននូវគោលដៅរំសាយអាវុធនុយក្លេអ៊ែរទាំអស្រុងនៅឧបទ្វីបកូរ៉េ។
សេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកត្រូវបាននាំចេញក្នុងបរិបទដែលកូរ៉េខាងជើងទើបបានបាញ់បង្ហោះវត្ថុហោះហើរចំនួនពីរដែលត្រូវបានចាត់ទុកថាជា មីស៊ីលបាលីស្ទិក។ នេះជាការបាញ់បង្ហោះលើកទី៥ របស់កូរ៉េខាងជើងក្នុងឆ្នាំ២០២២នេះ៕