អាមេរិកបញ្ជូនកងទ័ពទៅកាន់អ៊ីរ៉ាក់ថែមទៀត
|
រូបថតៈ AFP/TTXVN |
(VOVworld)-រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Aston Carter បានជូនដំណឹងនា ថ្ងៃទី
១៨មេសាថា ប្រទេសនេះបានដាក់ពង្រាយទាហានបន្ថែមទៅកាន់អ៊ីរ៉ាក់ ហើយជា
លើកដំបូងដែល ឧទ្ធម្ភាគចក្រ Apache ចូលរួមក្នុងយុទ្ធនាការប្រឆាំង អង្គការ “រដ្ឋអ៊ី
ស្លាម” (IS) ស្វ័យប្រកាសនៅអ៊ីរ៉ាក់។ មន្ត្រីជាន់ការពារជាតិអាមេរិក មួយរូបបានឲ្យ
ដឹងថា ទាហានអាមេរិកចំនួន២០០នាក់ដែលបានបញ្ចូនទៅកាន់ អ៊ីរ៉ាក់លើកនេះ រួម
មានទាំងទីប្រឹក្សា គ្រូបង្វឹក នាវិកនិងកងកម្លាំងសន្តិសុខ។ សេចក្តីជូនដំណឹងពោល
ខាងលើត្រូវបាននាំចេញក្នុងដំណើរទស្សនកិច្ចអ៊ីរ៉ាក់ ដោយចៃដន្យរបស់រដ្ឋមន្ត្រីការ
ពារជាតិលោក Carter ។ នៅទីនេះ លោក Carter បានជួបជាមួយមេបញ្ជាការយោធា
អាមេរិក នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ Haider al- Abadi និងសមភាគី Khaled al-Obeidi ផងដែរ៕