អាមេរិកបន្តជួយឧបត្ថម្ភវៀតណាមធ្វើសម្អាតបរិស្ថាននៅព្រលានយនហោះ Da Nang
(VOV)_ក្នុងក្របខ័ណ្ឌនៃដំណើរបំពេញទស្សនកិច្ចនៅវៀតណាម នាព្រឹក
ថ្ងៃទី១៥ សីហា នាយឧត្តមសេនីយ៍ Martin Dempsey ប្រធានក្រុមប្រឹក្សារសេនា
ធិការកងទ័ពអាមេរិក បានទៅពិនិត្យគំរោងការណ៍ធ្វើសម្អាតបរិស្ថានដែលត្រូវ
បំពុលដោយជាតិគីមីពុលពណ៌លឿងទុំ/ Dioxin នៅព្រលានយន្តហោះ Da Nang។
|
អាមេរិកបន្តជួយឧបត្ថម្ភវៀតណាមធ្វើសម្អាតបរិស្ថាននៅព្រលានយនហោះ Da Nang
(រូបថតVNA) |
នៅទីនេះ នាយឧត្តមសេនីយ៍ Martin Dempsey បានសម្ដែងនូវការពេញចិត្តចំពោះល្បឿនដំណើការនៃគំរោងការណ៍នេះ។ ទន្ទឹមនឹងនោះ លោកក៏បានអោយ
ដឹងថា៖ ក្រសួងការពារជាតិអាមេរិកនឹងបន្តជួយឧបត្ថម្ភវៀតណាមធ្វើសម្អាតបរិ
ស្ថានត្រូវបំពុលដោយជាតិ Dioxin នេះនៅព្រលានយន្តហោះ Da Nang ។ នាយឧត្តមសេនីយ៍បានអះអាងថា៖នឹងដោះស្រាយរាល់បញ្ហានៅសេសសល់ក្រោយ សង្គ្រាមរវាងអាមេរិកនិងវៀតណាម ព្រមទាំងជំរុញការពង្រឹងនិងពង្រីកទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ៕