អាមេរិកបានប្រកាសអាសន្ននៅទីរួមស្រុក Ferguson
|
អាមេរិកបានប្រកាសអាសន្ននៅទីរួមស្រុក Ferguson (AP) |
Vovworld-រដ្ឋអំណាច Ferguson រដ្ឋ Missouri អាមេរិកនាថ្ងៃទី១០សីហាជាថ្មីម្ដង
ទៀតបានប្រកាសអាសន្នប្រុងប្រយ័ត្នកើតមានឡើងរលកបាតុកម្មខណៈដែលចៅ
ក្រមត្រៀមរៀបចំជំនុំជំរះទោសមុខសញ្ញាម្នាក់ប្រដាប់អាវុធដែលត្រូវប៉ូលីសបាញ់
របួសខណៈដែលមានអំពើរបាញ់កាំភ្លើងក្នុងការដង្ហែគ្បួនរំលឹក១ឆ្នាំករណីប៉ូលីស
បានបាញ់សម្លាប់ដោយចេតនាយុវជនស្បែកខ្មៅម្នាក់មិនប្រដាប់អាវុធ។ មេប៉ូលីស
St Louis លោក Jon Belmar នាថ្ងៃទី១០សីហាបានឲ្យដឹងថា ក្រុមប៉ូលីសចំណាលបាន
តាមដាន់បុរសម្នាក់សង្ស័យប្រដាប់អាវុធនិងបន្ទាប់នោះមុខសញ្ញានេះបានចូលរួម
ការបាញ់គ្នារវាងក្រុមមនុស្សចំនួន២មុនពេលបាញ់ទៅលើររថយន្តប៉ូលីស។ ប៉ូលីស
៤នាក់ក្នុងរថយន្តបានបាញ់ជនប្រដាប់អាវុធនោះ៕