អាមេរិកផ្លាស់ប្តូរស្ថានទូតទៅ Jerusalem និងប្រតិកម្មរបស់សហគមន៍អន្តរជាតិ

(VOVWORLD) - ដោយមិនអើពើដល់ការប្រឆាំងជំទាស់របស់ប្រជាជនច្រើនលើពិភពលោក នៅម៉ោង ១៤ ថ្ងៃទី ១៤ ឧសភា (តាមម៉ោងតំបន់) អាមេរិកបានបើកជាផ្លូវការ ស្ថានទូតប្រចាំនៅ Jerusalem។ 
អាមេរិកផ្លាស់ប្តូរស្ថានទូតទៅ Jerusalem និងប្រតិកម្មរបស់សហគមន៍អន្តរជាតិ - ảnh 1 អាមេរិកបានបើកជាផ្លូវការស្ថានទូតប្រចាំនៅ Jerusalem។

ដោយមិនអើពើដល់ការប្រឆាំងជំទាស់របស់ប្រជាជនច្រើនលើពិភពលោក នៅម៉ោង ១៤ ថ្ងៃទី ១៤ ឧសភា (តាមម៉ោងតំបន់) អាមេរិកបានបើកជាផ្លូវការ ស្ថានទូតប្រចាំនៅ Jerusalem។ ប្រទេសជាច្រើនក្នុងនោះមានសម្ព័ន្ធមិត្តនានា របស់អាមេរិកបានប្រឆាំងជំទាស់ទង្វើពោលខាងលើរបស់អាមេរិក។ ក្រសួងការ បរទេសអ៊ីស្រាអែលបានឲ្យដឹងថា៖  ឯកអគ្គរដ្ឋទូតបរទេសប្រចាំនៅអ៊ីស្រាអែល ចំនួន ៨៦ នាក់ទទួលសេចក្តីអញ្ជើញចូលរួមពិធីបើកសម្ពោធន៍ស្ថានទូតថ្មីរបស់ អាមេរិកប្រចាំនៅ Jerusalem ប៉ុន្តែ ភ្ញៀវចំនួន ៧០% បានបដិសេធចូលរួម។ អ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានអះអាង ថា៖ ប្រទេសនេះគ្មានផែនការផ្ទេរប្តូរស្ថានទូតប្រចាំនៅអ៊ីស្រាអែលទៅកាន់ទីក្រុង  Jerusalem ទេ ព្រមទាំង សង្កត់ធ្ងន់ថា៖ ក្រុងឡុងមិនព្រមទទួលជាមួយសេចក្តី សម្រេចរបស់អាមេរិកទេ។

អាមេរិកផ្លាស់ប្តូរស្ថានទូតទៅ Jerusalem និងប្រតិកម្មរបស់សហគមន៍អន្តរជាតិ - ảnh 2 ដោយមិនអើពើដល់ការប្រឆាំងជំទាស់របស់ប្រជាជនច្រើនលើពិភពលោក នៅម៉ោង ១៤ ថ្ងៃទី ១៤ ឧសភា (តាមម៉ោងតំបន់) អាមេរិកបានបើកជាផ្លូវការ ស្ថានទូតប្រចាំនៅ Jerusalem។ 

សេចក្តីសម្រេចរបស់អាមេរិកអំពីការផ្លាស់ប្តូរស្ថានទូតប្រទេសនេះ ទៅកាន់ទីក្រុង Jerusalem កំពុងធ្វើឲ្យភាពតានតឹងនៅមជ្ឈឹមបូព៌ារកើនឡើង និងធ្វើឲ្យដំណើរការសន្តិភាពដែលត្រូវបានជាប់គាំងនៅទីនេះកាន់តែស្មុគស្មាញថែមទៀត។ នាថ្ងៃទី ១៤ ឧសភា ប្រទេសជាច្រើនបានសម្តែងការព្រួយបារម្ភអំពី ការដែលអាមេរិករៀបចំពិធីបើកចសម្ពោធស្ថានប័នការទូតប្រចាំនៅ Jerusalem នាថ្ងៃដដែល។ អគ្គលេខាធិការសម្ព័ន្ធភាពអារ៉ាប (AL) លោក Ahmed Abul Gheit បាន រិះគន់បណ្ដាប្រទេសដែលបានចូលរួមពិធីបើកទ្វារស្ថានទូតអាមេរិកប្រចាំនៅ Jerusalem ។ តាមលោកថា កាយវិការបរស់អាមេរិកគឺជា «ជំហានគ្រោះថ្នាក់ ដែលរំលោភទៅលើច្បាប់អន្តរជាតិនិងសេចសម្រេចចិត្តរបស់ អ.ស.ប. ដ៏ធ្ងន់ធ្ងរ។ តាមគំរោង AL នឹងដំណើរកិច្ចប្រជុំជាបន្ទាន់នាថ្ងៃទី ១៦ ឧសភា ដើម្បីពិភាក្សាអំពី ដំណោះស្រាយមួយចំនួនសំដៅ «ប្រឆាំងសេចក្តីសម្រេចខុសច្បាប់របស់ អាមេរិក»។ ខណៈពេលនោះ អ្នកនាំពាក្យរបស់ប្រធានាធិបតីប៉ាឡេស្ទីន លោក Nabil Abu Rdeineh បានប្រកាសថា៖ ទង្វើរបស់អាមេរិក «ញុះញង់និងបណ្ដាល អស្ថិរភាព» ក្នុងតំបន់ប៉ុណ្ណោះ ព្រមទាំង បដិសេធតួនាទីរបស់អាមេរិកជាអ្នកអាជ្ញាកណ្តាលក្នុងដំណើរការសន្តិភាពមជ្ឈឹមបូព៌ារ។ បណ្ដាថ្នាក់ដឹកនាំអឺរ៉ាប់របស់អេហ្ស៊ីបក៏បានរិះគន់សេច្ចក្តីសម្រេចរបស់អាមេរិកហើយចាត់ទុកកាយវិការរបស់វ៉ាស៊ីនតោនជាទង្វើបង្ករឿងហេតុចំពោះជនឥស្លាមចំនួន ១,៥ ពាន់លាននាក់លើសកលលោក។ ពេលនោះ ក្រសួងការបរទេសអ៊ីរ៉ង់បានអំពាវនាវឲ្យសហគមន៍ឥស្លាមសាមគ្គីជាមួយគ្នាដើម្បីប្រឆាំងសេចក្តីសម្រេចរបស់អាមេរិក ព្រមទាំង ព្រមានអំពីផលវិបាកពីសេចក្តីសម្រេចពោលខាងលើដែរ។ នាថ្ងៃដដែល ប្រធានខុទ្ទកាល័យគណៈរដ្ឋ មន្ត្រីជប៉ុន លោក Yoshihide Suga ក៏បានអះអាង នូវគោលជំហរបស់តូក្យូថា៖ រាល់ការជជែកវែកញែកនិងយន្តការរបស់ទីក្រុង Jerusalem ត្រូវដោះស្រាយតាម ការចរចារវាងជនអ៊ីស្រាអែលនិងប៉ាឡេស្ទីន។

ក្នុងពេលនោះ រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean Yves Le Drian បានចាត់ទុកថា៖ សេចក្តីសម្រេចរបស់អាមេរិកអំពីការផ្លាស់ប្តូរស្ថានទូតទៅកាន់ ទីក្រុង Jerusalem គឺរំលោភទៅលើច្បាប់អន្តរជាតិ ពិសេសគឺសេចក្តីសម្រេចចិត្ត របស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ព្រមទាំង អំពាវនាវឲ្យអ៊ីស្រាអែលនិង ប៉ាឡេស្ទីនឲ្យមានសកម្មភាពមានការទទួលខុសត្រូវដើម្បីជៀសវាងការបង្កើន ភាពតានតឹង។ រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក  Sergei Lavrov បាន ប្រកាសថា៖ ម៉ូស្គូប្រឆាំងជំទាស់ការដែលអាមេរិកផ្លាស់ប្តូរស្ថានទូតទៅទីក្រុង Jerusalem។ ក្នុងពេលនោះ សាធារណៈរដ្ឋឆែក រួមជាមួយហុងគ្រីនិងរូម៉ានីបាន ឡុំព័ទ្ធការត្រៀមរៀបចំចេញសេចក្តីថ្លែងការណ៍រួមរបស់សហភាពអឺរ៉ុបដែលរិះគន់សេចក្តីសម្រេចផ្លាស់ប្តូរទីកន្លែងស្ថានទូតរបស់អាមេរិកទៅកាន់ទីក្រុងJerusalem៕

ប្រតិកម្មទៅវិញ

ផ្សេងៗ