អាមេរិកពិចារណាលើលទ្ធភាពដកកងទ័ពទាំងអស់ចេញពីអាហ្វហ្គានីស្ថានមុន ថ្ងៃទី ១ ខែឧសភា
(VOVWORLD) - នៅក្នុងបទសម្ភាសន៍លើកញ្ចក់ទូរទស្សន៍ ប្រធានាធិបតី អាមេរិកលោក Joe Biden បានវាយតម្លៃថាគោលដៅនេះនៅតែអាចសម្រេចបានប៉ុន្តែមិនងាយស្រួលទេ។
ទាហានអាមេរិកយាមល្បាតនៅ Sangin ប្រទេសអាហ្គានីស្ថាន (រូបថតឯកសារ៖ AFP / VNA) |
គោលដៅនៃការដកកងទ័ពអាមេរិកទាំងអស់ចេញពីអាហ្វហ្គានីស្ថានមុនថ្ងៃទី ១ ខែឧសភា យោងតាមកិច្ចព្រមព្រៀង ដែលទីក្រុងវ៉ាស៊ីនតោនសម្រេចបានជាមួយក្រុមតាលីបង់ គឺជួបប្រទះ "ការលំបាក" ប៉ុន្តែវានៅតែអាចធ្វើទៅ បាន។ នេះជាសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីថ្ងៃទី ១៧ ខែមីនា នៅពេលនិយាយអំពីបញ្ហាដកកងទ័ពចេញពីប្រទេសអាស៊ីនិរតីមួយនេះ។
នៅក្នុងបទសម្ភាសន៍លើកញ្ចក់ទូរទស្សន៍ ប្រធានាធិបតី អាមេរិកលោក Joe Biden បានវាយតម្លៃថាគោលដៅនេះនៅតែអាចសម្រេចបានប៉ុន្តែមិនងាយស្រួលទេ។ គួរបញ្ជាក់ថាបន្ទាប់ពីចូលកាន់តំណែងកាលពីខែមករា មក លោកប្រធានាធិបតី Biden បានចាប់ផ្តើមពិចារណាឡើងវិញនូវគោលនយោបាយឆ្ពោះទៅប្រទេសអាហ្វហ្គានីស្ថាន ក្នុងនោះមានកិច្ចព្រមព្រៀងដកកងទ័ពដូចពោលខាងលើនេះរវាងរដ្ឋបាលរបស់អតីតប្រធានាធិបតីលោក Donald Trump និងក្រុមតាលីបង់នៅដើមឆ្នាំ ២០២០៕