អាមេរិកព្រួយបារម្ភការដែលចិនសាងសង់បង្គោលសើនលើសមុទ្រខាងកើត
|
អាមេរិកព្រួយបារម្ភការដែលចិនសាងសង់បង្គោលសើនលើ
សមុទ្រខាងកើត(រូបថតៈReuters ) |
(VOVworld)-ក្រោយពេលដែលចិនរៀបចំពិធីបើកការដ្ឋានសាងសង់បង្គោល សើនចំនួន២នៅលើថ្មប៉ប្រះទឹក២គឺ Gac Ma និង Chau Vien ចំណុះប្រជុំកោះ
Truong Sa របស់វៀតណាមលើសមុទ្រខាងកើត ដែលខ្លួនកំពុងត្រួតត្រាខុស
ច្បាប់នេះ អាមេរិកបានសម្តែងនូវការព្រួយបារម្ភនិងចាត់ទុកថា កាយវិការនេះ អាចបង្កើនភាពតានតឹង។ អ្នកនាំពាក្យសេតវិមាន Josh Earnest បានអះ អាង
នាថ្ងៃទី២៦ឧសភាថា លោកប្រធានាធិបតី Barack Obama ចាត់ទុកសភាព ការណ៍សន្តិសុខនៅសមុទ្រខាងកើតគឺសំខាន់ពិសេស ចំពោះសន្តិសុខជាតិ
អាមេរិក ក៏ដូចជាចំពោះខឿនសេដ្ឋកិច្ចសកល។ វ៉ាស៊ីងតោនសន្យាថា ត្រៀម
ខ្លួន ជាស្រេចរួមជាមួយប្រទេសនានាក្នុងតំបន់ការពារនិងរក្សាសេរីភាពខាង
នាវាចរ ណ៍នៅតំបន់សមុទ្រនេះ៕