អាមេរិកមិនកាត់បន្ថយទំហំនៃការធ្វើសមយុទ្ធយោធារួមគ្នាជាមួយកូរ៉េខាងត្បូង

(VOVWORLD) - នាថ្ងៃទី ១ ខែមេសា រដ្ឋមន្ត្រីការពារជាតិអាមេរិកស្តីទី លោក Patrick Shanahan បានឲ្យដឹងថា អាមេរិកមិនត្រឹមតែពុំកាត់បន្ថយទំហំនៃការសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូងប៉ុណ្ណោះទេ ថែមទាំងកំពុងពង្រឹងសមត្ថភាពយោធារបស់ខ្លួនទៀតផង។
អាមេរិកមិនកាត់បន្ថយទំហំនៃការធ្វើសមយុទ្ធយោធារួមគ្នាជាមួយកូរ៉េខាងត្បូង - ảnh 1 អាមេរិកមិនកាត់បន្ថយទំហំនៃការធ្វើសមយុទ្ធយោធារួមគ្នាជាមួយកូរ៉េខាងត្បូង

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោក Patrick Shanahan បានប្រសាសន៍ថា លោកនិងសមភាគីកូរ៉េខាងត្បូង លោក Jeong Kyeong-doo នឹងពិភាក្សាគ្នាអំពីការធ្វើសមយុទ្ធយោធារួម ដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែកញ្ញាខាងមុខ ក៏ដូចជាចែករំលែកបទពិសោធន៍នានាពីការធ្វើសមយុទ្ធយោធារវាងភាគីទាំងពីរកាលពីខែមីនាកន្លងមកផងដែរ។ មុននេះ នាថ្ងៃទី ២ ខែមីនាក្រសួងការពារជាតិអាមេរិកបានឲ្យដឹងថា អាមេរិកនិងកូរ៉េខាងត្បូងបានឯកភាពគ្នាបញ្ចប់ ការធ្វើសមយុទ្ធ Foal Eagle និង Key Resolve ហើយ។ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានឲ្យដឹងថាភាគីទាំងពីរបានយល់ព្រមគ្នារក្សានូវការត្រៀមខ្លួនជាស្រេចរបស់កងទ័ពឲ្យបានខ្លាំងក្លាតាមរយៈការធ្វើសមយុទ្ធនៃមេបញ្ជាការថ្មី។ ទន្ទឹមនឹងនេះ ប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងជើងកាលពីថ្ងៃទី ២ខែមេសាបានរិះគន់លើការធ្វើសមយុទ្ធរួមរវាងកូរ៉េខាងត្បូងនិងអាមេរិក ដោយបានចាត់ទុកថានេះគឺជាសកម្មភាពដែលបង្ករឿងហេតុខាងយោធាប្រឆាំងនឹងទីក្រុងព្យុងយ៉ាងនិងច្រានចោលរាល់កិច្ចខិតខំប្រឹងប្រែងសន្តិភាពដែលធ្លាប់ជួបការលំបាកជាច្រើនដើម្បីឈានទៅសម្រេចបាននៅលើឧបទ្វីបកូរ៉េផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ