អាមេរិកសើបអង្កេតមូលហេតុផ្ទុះឆេះយន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍ Asiana Airlines
(VOV WORLD) /  
|
រូបថតVNA |
Vovworld-មជ្ឈដ្ឋានមន្រ្តីអាកាសចរណ៍អាមេរិកនាថ្ងៃទី៨កក្កដាអោយដឹងថា៖បណ្តា
បុគ្គលឹកសើបអង្កេតកំពុងប្រមូលផ្តុំ សើបអង្កេតមូលហេតុ ផ្ទុះឆេះយន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍របស់កូរ៉េខាងត្បូងAsiana Airlines។មុននឹងហេតុការផ្ទុះកើត
ឡើង យន្តហោះ Boeing ៧៧៧ នៃក្រុមហ៊ុនអាកាសចរណ៍នេះ ត្រូវចុះចតនៅ
ព្រលានយន្តហោះអន្តរជាតិ San Francisco រដ្ឋCalifornia មុននេះ២ថ្ងៃធ្វើឲ្យមនុស្ស
២នាក់ត្រូវស្លាប់និងអ្នកដំណើរចំនួន១៨២នាក់ទៀតរងរបួស។ប្រធាន ការិយាល័យ
ជាតិអាមេរិកទទួលបន្ទុកសន្តិសុខដឹកជញ្ជូន លោកស្រី Deborah Herman អោយ
ដឹងថា យន្តហោះនេះបានបន្ថយល្បឿន ហើយកម្រិតល្បឿនគឺទាបជ្រុលជាង
ល្បឿនដែលកំណត់។ ការិយាល័យសន្តិសុខដឹកជញ្ជូនអាមេរិកនៅមានកិច្ចការស៊ើប
អង្កេត ច្រើនទៀត មុននឹងសន្និដ្ឋានពីមូលហេតុពិតប្រាកដ៕
-VOV WORLD