អាមេរិកហាមឃាត់ក្រុមហ៊ុនអាកាសចរណ៍ដឹកអ្នកដំណើរចិនចាប់ពីថ្ងៃទី ១៦ ខែមិថុនា
(VOVWORLD) - រដ្ឋអំណាចរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃទី ៣ ខែមិថុនា បានប្រកាសហាមឃាត់ក្រុមហ៊ុនអាកាសច រណ៍ចិនមិនឱ្យហោះហើរទៅកាន់សហរដ្ឋអាមេរិកចាប់ពីថ្ងៃទី ១៦ ខែមិថុនាខាងមុខនេះ។
យន្តហោះ A320 មកពីក្រុមហ៊ុនអាកាសចរណ៍ Air China នៃប្រទេសចិន។ (រូបថត៖ Getty) |
ក្រសួងគមនាគមន៍អាមេរិកបានប្រកាសការសម្រេចចិត្តនេះកាលពីថ្ងៃទី ៣ ខែមិថុនា ដើម្បីដាក់ទណ្ឌកម្មលើប្រទេស ចិនចំពោះការមិនគោរពតាមកិច្ចព្រមព្រៀងស្តីពីការហោះហើររវាងប្រទេសទាំងពីរ។
ការសម្រេចចិត្តនេះក៏ជាការចាប់បង្ខំឲ្យប្រទេសចិនអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍អាមេរិកបន្តតភ្ជាប់សេវាកម្មហោះ ហើររវាងប្រទេសទាំងពីរផង ដែរ។ នាថ្ងៃដដែលនេះដែរ សហរដ្ឋអាមេរិកគ្រោងនឹងចាត់ទុកទីភ្នាកងារសារព័ត៌មានរដ្ឋយ៉ាងតិចចំនួន២របស់ចិនគឺជា ស្ថាប័នការទូតបរទេស។ សហរដ្ឋអាមេរិកនឹងប្រកាសសេចក្តីសម្រេចរបស់ខ្លួននៅថ្ងៃទី ៤ ខែមិថុនាខាងមុខ (តាមម៉ោងនៅសហរដ្ឋអាមេរិក)ផងដែរ៕