អាមេរិក- EU ដាក់ទណ្ឌកម្មចំពោះរុស្ស៊ី


អាមេរិក- EU ដាក់ទណ្ឌកម្មចំពោះរុស្ស៊ី - ảnh 1
អ្នកគាំទ្ររុស្ស៊ីនានាដំណើរបាតុកម្មនៅទីក្រុង Donetsk របស់អ៊ុយក្រែន (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ២៨ មេសា អាមេរិកប្រកាសដាក់ទណ្ឌកម្មចំពោះមន្ត្រីនៃ
​រដ្ឋាភិបាលរុស្ស៊ីចំនួន ៧ រូប និងក្រុមហ៊ុនចំនួន ១៧ ដែលទាក់ទិនដល់ប្រធានា
ធិបតីនៃ ប្រទេសនេះ លោក Vladimir Putin។ នេះគឺជាកាយវិការថ្មីបំផុតរបស់
អាមេរិកតម្រង់ ទៅលើរុស្ស៊ីដែលទាក់ទិនដល់វិបត្តិនៅអ៊ុយក្រែន។ សេចក្តី
ប្រកាសរបស់វិមានសបាន ឲ្យដឹងថា៖ បណ្ដាមន្ត្រីនិងក្រុមហ៊ុនរបស់រុស្ស៊ី
ពោលខាងលើនឹងត្រូវបានហ៊ុំព័ទ្ធទ្រពសម្បត្តិនិងហាមឃាត់ធ្វើដំណើរមក
កាន់នៅអាមេរិក។ ក្នុងបណ្តាមុខសញ្ញាដែលត្រូវបានដាក់ទណ្ឌកម្មមានថ្នាក់
ដឹកនាំសម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័ន្ធ Rosneft លោក Igor Sechin។ ក្រៅពីនោះ អាមេរិកនឹងបដិសេធពាក្យសូមនាំចេញចំពោះរាល់មុខទំនិញបច្ចេកទេសខ្ពស់
ដែលអាចជួយឧបត្ថម្ភរុស្ស៊ីលើវិស័យយោធា។ នាថ្ងៃដ៏ដែល បណ្ដាប្រទេសនៃ
សហភាពអឺរ៉ុប (EU) បានឯកភាពដាក់ទណ្ឌកម្មហ៊ុំព័ទ្ធទ្រពសម្បិត្ត និងមិន
ផ្តល់ទិដ្ឋការចូលក្នុងអាមេរិកចំពោះមុខសញ្ញារុស្ស៊ី​និងអ៊ុយក្រែនចំនួន ១៥
រូប។ ប្រតិកម្មចំពោះកាយវិការពោលខាងលើរបស់អាមេរិក​និង EU អនុរដ្ឋមន្ត្រី
ការបរទេសរុស្ស៊ី លោក Sergei Ryabkov បានប្រកាស ថា៖ រុស្ស៊ីនឹងឆ្លើយតបត
វិញបណ្ដាបទដាក់ទណ្ឌកម្មនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ