|
អ៊ុយក្រែនទទួលស្គាល់មិនប្រយុទ្ធទៅនឹងកងទ័ពរុស្ស៊ីនៅភាកខាងកើត (EPA) |
Vovworld-អគ្គសេនាធិការកំលាំងប្រដាប់អាវុធអ៊ុយក្រែនលោក Viktor Muzhenko
នាថ្ងៃទី២៩មករាបានទទួលស្គាល់កងទ័ពប្រទេសនេះនាបច្ចុប្បន្នមិនប្រយុទ្ធនឹង
អង្គភាពកងទ័ពរុស្ស៊ីនៅភាគខាងកើតអ៊ុយក្រែនឡើយ។ នេះជាលើកដំបូងរដ្ឋអំណាច
អ៊ុយក្រែនបដិសេធជាផ្លូវការវត្តមានរបស់កងទ័ពរុស្ស៊ិនៅភាគខាងកើត បញ្ជ្រាស់នឹង
ការចោទប្រកាន់របស់អាមេរិកនិងលោកខាងលិច។ ថ្លែងមតិនៅសន្និសីទកាសែត
ប្រចាំថ្ងៃ ឧត្តមសេនិយ៍ឯក Viktor Muzhenko បានចាត់ទុកថា អគ្គសេនាធិការកងទ័ព
អ៊ុយក្រែនគ្មានព័ត៌មានអំពីការចូលរួមរបស់ពលរដ្ឋសហព័ន្ធរុស្ស៊ីឡើយ និងប្រហែល
ជាទាហានរុស្ស៊ីក្នុងជួរកំលាំងប្រដាប់អាវុធមិនស្របច្បាប់តែប៉ុណ្ណោះ៕