អ៊ុយក្រែនបង្រួញតំបន់អនុវត្តយុទ្ធនាការប្រឆាំងភេរវកម្ម
|
អ៊ុយក្រែនបង្រួញតំបន់អនុវត្តយុទ្ធនាការប្រឆាំងភេរវកម្ម(TTXVN) |
(VOV)_នាថ្ងៃទី១៤ កក្កដា ប្រធានាធិបតីអ៊ុយក្រែន លោក Petro Poroshenko បានប្រកាសបង្រួញតំបន់អនុវត្ត៖យុទ្ធនាការប្រឆាំងភេរវកម្ម នៅភាគខាងកើត
ប្រទេសនេះ។ថ្លែងមតិនៅក្នុងកិច្ចប្រជុំ ជាមួយបណ្ដាអ្នកប្រមុខស្ថាប័នកងកម្លាំង
ប្រធានាធិបតី Petro Poroshenko បានសង្កត់ធ្ងន់ថា៖ ត្រូវផ្លាស់ប្តូរយុទ្ធសាស្ត្រ ដើម្បីបង្រួញតំបន់អនុវត្តយុទ្ធនាការប្រឆាំងភេរវកម្ម ខំប្រឹងប្រែងការពារព្រំដែន
និង ធានាសន្តិសុខសំរាប់ប្រជាជន។ ប៉ុន្តែលោកក៏បានអះអាងថា៖ យុទ្ធនាការ
នេះកំ ពុងឈានចូលក្នុងដំណាក់កាលកំពូល។
ក្នុងពេលនោះដែរ ស្ថានភាពនៅភាគខាងកើតអ៊ុយក្រែននៅតែប្រព្រឹត្តទៅដ៏ស្មុ
គ្រស្មាញ។ ស្ថាប័នសារព័ត៍មានរបស់សាធារណរដ្ឋ ប្រជាមានិត Lugansk បាន
អោយដឹងថា៖នាថ្ងៃទី១៤ កក្កដា កងកម្លាំងប្រដាប់អាវុធការពារតំបន់បានបាញ់
ធ្លាក់ យន្តហោះចំនួន២គ្រឿងរបស់កងទ័ពអ៊ុយក្រែន នៅក្នុងតំបន់ Lisichansk
និង Izvarino។ ហើយក្នុងពេលនោះដែរ រដ្ឋមន្ត្រីក្រសួងការពារ ជាតិអ៊ុយក្រែន
Valeriy Heletey បានជូនដំណឹងចំពោះ ប្រធានាធិបតី Petro Poroshenkoថា៖ យន្ត ហោះដឹកជញ្ជូន An -26 ត្រូវបាញ់ធ្លាក់ក្នុងពេលដែលកំពុងបំពេញភារកិច្ច និងនាបច្ចុប្បន្នមិនអាច់ទាក់ទងបានឡើយ។ នាបច្ចុប្បន្ន ការងារស្វែងរកយន ហោះនេះកំពុងបានអនុវត្ត។
ក្នុងការខំប្រឹងប្រែងមួយក្នុងចំណោមការខំប្រឹងប្រែងនៅភាគខាងកើតប្រទេស
ជិតខាង ក្រសួងការបរទេសរុស្ស៊ី បានជូនដំណឹងនាថ្ងៃទី១៤ កក្កដាថា៖ មូស្គូបានអញ្ជើញបណ្ដាអ្នកសង្កេតការណ៍របស់អង្គការសន្តិសុខ និងកិច្ចសហប្រតិបត្តិ ការទ្វីបអឺរ៉ុប (OSCE) មកឃ្លាំមើលតំបន់ Gukovo និង Donetsk ដែលស្ថិតនៅលើ ខ្សែព្រំដែនរវាងរុស្ស៊ីនិងអ៊ុយក្រែន។ មូស្គូវបានចាត់ទុកថា៖ ការបោះជំហាននេះ បានបង្កលក្ខណះងាយស្រួលដើម្បីស្ដាការចរចារនានាតាមស្មារតីនៃកិច្ចព្រម
ព្រៀង Geneva នាថ្ងៃទី១៧ កក្កដា និងសេចក្ដីថ្លែងការណរួម Berlin នាថ្ងៃទី២ កក្កដាកន្លងទៅ ដើម្បីបញ្ឈច់អំពើរហឹង្សារនៅប្រទេសនេះដែរ៕