អ៊ុយក្រែន៖ប្រធានាធិបតីបានចាត់តាំងនាយករដ្ឋមន្ត្រីស្តីទី កែទម្រង់អរស្ថាប័នសន្តិសុខ
(VOV)_នាថ្ងៃទី៥ កុម្ភះ ប្រធានាធិបតីអ៊ុយក្រែន លោក Viktor Yanukovych បាន ចុះហត្ថលេខាលើអនុក្រិដ្ឋស្ដីពីការចាត់តាំង លោក Sergey Arbuzov ធ្វើជានាយក រដ្ឋមន្ត្រីស្ដីទី ជំនួសអោយអតីតនាយករដ្ឋមន្ត្រី Mykola Azarov។
|
លោក Sergey Arbuzov (VTC) |
ទន្ទឹមនឹងនោះ លោក Viktor Yanukovych ក៏បានអនុវត្តការផ្លាស់ប្តូរថ្មីជួរដឹកនាំ ក្នុងស្ថាប័នសន្តិសុខនៃប្រទេសនេះដែរ។
ក៏ក្នុងពេលនេះដែរ នាថ្ងៃទី ៥ កុម្ភះ អគ្គរដ្ឋអាជ្ញាអ៊ុយក្រែន Vikto Pshonka បាន ប្រកាសថា៖ ប្រសិនបើ ដល់ថ្ងៃទី ១៧ កុម្ភះ បាតុករមិនដក់ចេញពីបណ្ដាទីភ្នាក់ងារ
ស្ថាប័នសាធារណនោះ គឺស្ថាប័ននីតិបញ្ញាត្តិ អ្នកស៊ើបការណ៍ អ្នកអាជ្ញា ចៅក្រមនឹង
ធ្វើសកម្មភាពតាមការកំណត់ក្នុងក្របច្បាប់ ព្រហ្មទណ្ឌនិង ច្បាប់នីតិវិធីរដ្ឋប្បវេណីរបស់ អ៊ុយក្រែនដែរ៕