អ៊ុយក្រែនមុននឹងការបោះឆ្នោតសកលមុនកាលកំណត់
|
អ៊ុយក្រែនមុននឹងការបោះឆ្នោតសកលមុនកាលកំណត់ (Al Jazeera) |
Vovworld-នាថ្ងៃទី២៦តុលា អ៊ុយក្រែនបានដំណើរការបើឆ្នោតសកលមុនកាល
កំណត់ដើម្បីជ្រើសរើសរដ្ឋសភានីតិកាលទី៨។ ប្រព្រឹត្តទៅក្នុងខណៈដែលវិបត្តិ
នយោបាយដ៏ជ្រាលជ្រៅនិងយូរអង្វែង ការបើឆ្នោតរដ្ឋសភាលើកនេះត្រូវបានចាត់
ទុកគឺពិបាកព្យាករណ៍លទ្ធផល។
ការបោះឆ្នោតសកលនៅអ៊ុយក្រែនមានការចូលរួមរបស់គណៈបក្សនយោបាយ
ចំនួន២៩ត្រូវបានរៀបចំតាមច្បាប់នាបច្ចុប្បន្ន។ តាមនោះពាក់កណ្ដាលអសនៈក្នុង
ចំណោមអសនៈចំនួន៤៥០របស់រដ្ឋសភាអ៊ុយក្រែននឹងបានជ្រើសរើសតាមបញ្ជី
ឈ្មោះបណ្ដាគណៈបក្សនយោបាយនិងពាក់កណ្ដាលបានបោះឆ្នោតតាមបណ្ដា
ដំបន់។ ទោះបីជាសាធារណៈរដ្ឋប្រជាមានិត Donetsk និងសាធារណៈរដ្ឋប្រជាមានិត
Luganskស្វ័យប្រកាសបានប្រកាសពហិការការបោះឆ្នោតសកលលើកនេះនិងអះអាង
ថា នឹងរៀបចំជ្រើសតាំងស្ថាប័ននីតិបញ្ញត្តិដោយឡែករបស់គេនាថ្ងៃទី២វិច្ឆិកាខាងមុខ
ក្តី ប៉ុន្តែគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតអ៊ុយក្រែន (SIC) បានឲ្យដឹងថា នៅ
តែរៀបចំមណ្ឌលបោះឆ្នោតនៅ២/៣ក្នុងចំណោមស្រុកចំនួន៣២នៅ Donetsk និង
Lugansk។
ក្នុង១សប្ដាហ៍កន្លងមករុស្ស៊ីបានសន្យាធានាសន្តិសុខនៅបណ្ដាមណ្ឌលបោះឆ្នោត
សំរាប់អ្នកបោះឆ្នោតអ៊ុយក្រែនដែលបានរៀបចំនៅរដ្ឋធានីម៉ូស្គូរបស់រុស្ស៊ី៕