អីរ៉ង់ចាប់ផ្តើមចម្រាញ់សារធាតុ Urani កម្រិត ២០%

អីរ៉ង់បន្តមានកាយវិការតឹងរឹងចំពោះមុខការគំរាមកំហែងដាក់ទណ្ឌកម្មរបស់អាមេរិកនិងលោក​ខាងលិខ។ ថ្ងៃទី ៩មករា អីរ៉ង់បានចម្រាញ់សារធាតុ Urani នៅកម្រិត ២០%។ អ្នកនាំពាក្យ ក្រសួងការបរទេសអាមេរិក Victoria Nuland  ចាត់ទុកថា ទង្វើនេះរបស់អីរ៉ង់ គឺដើរផ្ទុយទៅនឹង កិច្ចសន្យាអន្តរជាតិស្តីពីនុយគ្លេអែ ដែលប្រទេសនេះបានព្រមព្រៀង។ អាមេរិកអំពាវនាវអីរ៉ង់ ផ្អាកសកម្មភាពចម្រាញ់សារធាតុ Urani និងសហប្រតិបត្តិការជាមួយ ទីភ្នាក់ងារថាមពលបរមាណូ អន្តរជាតិយ៉ាងពេញលេញ។

        ក្នុងពេលនោះ រដ្ឋមន្រ្តីការបរទេសអង់គ្លេស William Hague ចាត់ទុកថា អំពើរបស់អីរ៉ង់ គឺដើរផ្ទុយទៅនឹង សេចក្តីប្រកាសនៃប្រទេសនេះ គឺកម្មវិធីនុយគ្លេអែ គឺបណរើគោលដៅស៊ីវិលតែ ប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ