អ៊ីរ៉ង់និងក្រុម P5+1 ដំណើការចរចារអំពីនុយគ្លេអ៊ែរឡើងវិញ
|
អ៊ីរ៉ង់និងក្រុម 5+1 ដំណើការចរចារអំពីនុយគ្លេអ៊ែរឡើងវិញ |
(VOV)_នាថ្ងៃទី១៩ កញ្ញា អ៊ីរ៉ង់និងក្រុម P5+1 (រួមមានអាមេរិក អង់គ្លេស បារាំង រុស្ស៊ី ចិន និងអាល្លឺម៉ង់) បានដំណើរការចរចារឡើងវិញ ពោពេញទៅដោយការលំ បាកសាកល្បងជាច្រើន ហើយក្នុងពេលដែលសល់តែ២ខែទៀត ដើម្បីភាគីទាំងពីរ
ដណ្ដើមបានកិច្ចព្រមព្រៀង១ស្កីពីកម្មវិធីនុយគ្លេអ៊ែររបស់ Tehran។ ថ្លែងមតិមុនវង់
ចរចារ នេះ ប្រធានគណៈប្រតិភូចរចារវង់ចរចារ និងជាអនុរដ្ឋមន្ត្រីការបរទេសអា
មេរិក លោកស្រី Wendy Sherman ថា៖ ភាគីទាំងពីរនៅមានការខ្វែងគំនិតជាច្រើន
អំពីបញ្ហាស្នូលនានា។ លោកស្រី Wendy Sherman បានអំពាវនាវអ៊ីរ៉ង់បង្កើនការ ខំប្រឹងប្រែងក្នុងការចរចារលើកនេះ ។ ប្រធានគណៈប្រតិភូចិន លោក Wang Min បានដាស់តឿនគ្រប់ភាគី ត្រូវឆ្លៀតយករាល់ឱកាស និងទទួលបានការបោះជំហាន រឹងមាំក្នុងវង់ចរចារលើកនេះ ។ លោកក៏បានអះអាងថា៖ ភាគីនានាសុទ្ធតែមាន គោលបំណងទទួលបានកិច្ចព្រមព្រៀងលើគ្រប់ជ្រុងជ្រោយ យ៉ាងឆាប់បំផុតដែរ៕