អ៊ីរ៉ង់និង P5+1 នៅតែមានការខ្វែងគំនិតក្នុងបញ្ហាសារវន្តជាច្រើន
|
អ៊ីរ៉ង់និង P5+1 នៅតែមានការខ្វែងគំនិតក្នុងបញ្ហាសារវន្តជាច្រើន (vietnamplus.vn) |
Vovworld-អ៊ីរ៉ង់និងក្រុម P5+1 (រួមមានអាមេរិក អង់គ្លេស បារាំង រុស្ស៊ី ចិននិងអាល្លឺម៉ង់)នឹងចាប់ផ្ដើមការចរចារនុយគ្លេអ៊ែឡើងវិញនៅទីក្រុងមួយនៅទ្វីបអឺរ៉ុបក្នុងរយៈពេល២សប្ដាហ៍ខាងមុខខណៈដែលភាគីទាំងពីនៅតែមានការខ្វែង
គំនិតអំពីបញ្ហាគិន្លឹះនានា។ នាថ្ងៃទី២៨កញ្ញា ប្រធានក្រុមចរចារអ៊ីរ៉ង់ អនុរដ្ឋមន្ត្រី
ការបរទេសលោក Abbas Araqchi បានលើកច្បាស់ថា ភាគីទាំងពីរអាចយល់គ្នាជាងទៀតក្នុងបរិយាកាសមានចរិតលក្ខណៈស្ថាបនា ប៉ុន្តែនៅមានការខ្វែងគំនិត
ជាច្រើន។ មុននោះ អ៊ីរ៉ង់និងក្រុម P5+1 បានដំណើរការចរចារនុយគ្លេអ៊ែជាច្រើន
លើកនៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិនៅអាមេរិកប៉ុន្តែមិនសូវទទួលបានវឌ្ឍនភាពឡើយ។
អ៊ីរ៉ង់ជានិច្ចកាលអះអាងថាប្រទេសនេះត្រឹមតែចម្រាញ់ Uranium ជាវត្ថុធាតុដើមសំរាប់រោងចក្រអគ្គិសនីនុយក្លេអ៊ែតែប៉ុណ្ណោះទេ។ ប៉ុន្តែលោកខាងលិចបាន
រក្សាគោលជំហរចាប់បង្ខំអ៊ីរ៉ង់ត្រូវកាត់បន្ថយទ្រង់ទ្រាយចម្រាញ់ uranium ដើម្បីធានាអ៊ីរ៉ង់គ្មានលទ្ធភាពផលិតគ្រាប់បែកនុយគ្លេអ៊េ៕