អ៊ីរ៉ង់៖បណ្ដាប្រទេសលោកខាងលិចមានកំហុស១ដ៏ធ្ងន់នៅមជ្ឈឹមបូពា៍
|
ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani |
(VOV)_នាថ្ងៃទី២៥ កញ្ញា ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani បាន ទម្លាក់ទោសទៅលើបណ្ដាស្ថាប័នចារកម្ម និងប្រទេសមួយចំនួនដែលបានធ្វើ អោយអំពើហឹង្សាកើនឡើង។ ទន្ទឹមនឹងនោះ លោកក៏បានអះអាងថា៖ ការស្វែងរកដំណោះ ស្រាយអោយបញ្ហានេះជាលារទទួលខុសត្រូវរបស់តំបន់ទាំងមូល។ ថ្លែងមតិនៅ ក្នុង កិច្ចប្រជុំ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុង New York អាមេរិក
ប្រធានាធិបតី Hassan Rouhani បានលើកច្បាស់៖ ស្ថាប័នចារកម្មមួយចំនួនបានផ្តល់អាវុធសំរាប់ពួកបាត់បង់សតិ-ជាអ្នកមិនចេះលើកលែងទោសអោយអ្នកណា។
បណ្ដាកំហុសក្នុងយុទ្ធសាស្ត្រនៃបណ្ដាប្រទេសលោកខាងលិច នៅមជ្ឈឹមបូពា៍ ភាគកណ្ដាលទ្វីបអាស៊ី និងតំបន់ Caucasus បានប្រែក្លាយតំបន់ទាំងនេះ របស់
ពិភព លោកទៅជាជម្រកគេចខ្លួន របស់បណ្ដាភេរវករ និងពួកជ្រុលនិយម។ លោកក៏បានសង្កត់ធ្ងន់ដល់ការធ្វើអន្តរាគមមិនត្រឹមត្រូវរបស់បណ្ដាប្រទេសលោក
ខាងលិច នៅស៊ីរី ជាឧទាហរណ៍ច្បាស់លាស់១៕