អ៊ីរ៉ង់បានដំណើរការលុបចោលឃ្លាំងសារធាតុចម្រាញ់ uranium នៃប្រទេសនេះ
|
អ៊ីរ៉ង់បានដំណើរការលុបចោលឃ្លាំងសារធាតុចម្រាញ់ uranium នៃប្រទេសនេះ (Image: VNA) |
(VOVworld) – អ៊ីរ៉ង់បានដំណើរការលុបចោលឃ្លាំងសារធាតុចម្រាញ់ uranium នៃប្រទេសនេះតាមកិច្ចព្រមព្រៀងអំពីបញ្ហានុយក្លេអ៊ែរបណ្តោះអាសន្នដែល
ទទួលបាន នាខែ វិច្ចិការ ឆ្នាំ ២០១៣ ជាមួយក្រុម P5+1។ ព័ត៌មានពោលខាង
លើត្រូវបានទីភ្នាក់ ងារសារព័ត៌មានអង់គ្លេស Reuter បានប្រកាស នាថ្ងៃទី ២០
កក្កដា ដោយឈរលើ របាយការណ៍របស់ទីភ្នាក់ងារថាមពលបរមាណូរអន្តរ
ជាតិ (IAEA)។ របាយការណ៍នេះ របស់ IAEA បានឲ្យដឹងថា៖ អ៊ីរ៉ង់បាន
ឆ្លើយតបមាត្រាទាំងអស់នៃកិច្ចព្រមព្រៀង ៦ ខែ។ តាមនោះ ប្រទេសនេះ
បានបញ្ឈប់កម្មភាពមួយចំនួនក្នុងកម្មវិធីនុយក្លេអ៊ែរដែលកំពុងជុនជាបខឿន
សេដ្ឋកិច្ចនៃប្រទេសឥស្លាមនេះ។កិច្ចព្រមព្រៀងបំរុងបានអស់សុពលភាព
នាថ្ងៃទី ២០ កក្កដា ប៉ុន្តែ ត្រូវបានពន្យាពេលបន្ថែម ៤ ខែ ដោយមានការធ្វើ
វិសោធនកម្មមួយចំនួន៕