អ៊ីរ៉ង់មិនបញ្ចប់កម្មវិធីនុយក្លេអ៊ែរ
|
អ៊ីរ៉ង់មិនបញ្ចប់កម្មវិធីនុយក្លេអ៊ែរ(TTXVN)
|
(VOV)_ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani បានប្រកាសនាថ្ងៃទី១១ ឧស
ភាថា៖ ប្រទេសនេះនឹងតម្លាភាពរាល់បញ្ហាដែលទាក់ទិនដល់កម្មវិធីនុយក្លេអ៊ែរប៉ុន្តែ
មិនបញ្ឈប់បញ្ចប់កម្មវិធីនេះដោយមូលហេតុណា១ឡើយ។ បទថ្លែងមតិនេះរបស់
ប្រធានាធិបតី Hassan Rouhani ត្រូវបាននាំចេញមុនវង់ចរចារស្ដីពីនុយគ្លេអ៉ែរថ្មី រវាង
អ៊ីរ៉ង់និងក្រុម P៥+១ (រួមមាន អង់គ្លេស បារាំង អាមេរិក រុស្ស៊ី ចិននិងអាលឺម៉ង់) នឹង
ប្រព្រឹត្តទៅពីថ្ងៃទី១៣ ឧសភា នៅទីក្រុង Vienna អូទ្រីស។ គោលដៅរបស់វង់ចរចារ
នេះគឺឆ្ពោះទៅកិច្ចព្រមព្រៀងមួយស្ដីពីនុយគ្លេអ៉ែរលើគ្រប់វិស័យ។ ក៏តាមថ្នាក់ដឹកនាំ
អ៊ីរ៉ង់រូបនេះថា៖បណ្ដាសកម្មភាពនុយគ្លេអ៉ែររបស់ប្រទេសនេះ គឺសមស្របជាមួយ
អនុសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរនិងការកំណត់នានារបស់អន្តរជាតិដែរ៕