អ៊ីរ៉ង់លើកឡើងកញ្ចប់ដំណោះស្រាយថ្មីជាមួយក្រុម P5 + 1


នាថ្ងៃទី 23​ ឧសភា វង់ចរចារនុយក្លេអ៊ែររវាងអ៊ីរ៉ង់ និង ក្រុម P5 + 1 រួមមាន​ប្រទេស​​
ចំនួន ​5 ជាសមាជិកអចិន្ត្រៃយ៍​ ក្រុមប្រឹក្សារ សន្តិសុខ អង្គការសហ​ប្រជាជាតិ ​រួមជា មួយអាលឺម៉ង់ បានបញ្ចប់ ដោយមិនទទួលបានការបោះជំហាន​យ៉ាងខ្លាំងក្លាអ្វីទេ។នៅកិច្ចប្រជុំ ដោយប្រព្រឹត្តិទៅ នៅទីក្រុង Baghdad របស់អ៊ីរ៉ាក់ អ៊ីរ៉ង់ ​បានលើកឡើង កញ្ចប់ដំណោះស្រាយថ្មី ដើម្បី បណ្ដាភាគីបន្តអនុវត្តបណ្ដាវង់ចរចារបន្ត។ ​Tehran បានលើកឡើងកញ្ចប់ដំណោះស្រាយ ​៥ ខ ដែលផ្អែកទៅលើ ​គោលការណ៍ ជា
ជំហាន​ៗ និងមានទៅមានមក។ មុននោះ នាថ្ងៃនេះដែរ ក្រុម P5 + 1 ក៏បាន លើកឡើងការផ្ដើមគំនិតថ្មី ជាមួយអ៊ីរ៉ង់។ ការផ្តើមគំនិតនេះ ​រួមមាន​ កិច្ចព្រមព្រៀង  អ៊ីរ៉ង់ នឹងបញ្ចូនសារធាតុ Uranium ដែលបានចម្រាញ់ ​ចេញ​ទៅ​បរទេស ដើម្បី ប្តូរមកវិញ ឥន្ធនះ អោយម៉ាស៊ីនរេអាក់ទ័រនុយក្លេអ៊ែរ បំរើគោលដៅ ​ស្រាវជ្រាវ
វេជ្ជសាស្ត្រ៕

អ៊ីរ៉ង់លើកឡើងកញ្ចប់ដំណោះស្រាយថ្មីជាមួយក្រុម P5 + 1 - ảnh 1
Image: Internet


ប្រតិកម្មទៅវិញ

ផ្សេងៗ