អ៊ីរង់អះអាងជាថ្មីម្តងទៀតមិនបោះបង់កម្មវិធីនុយក្លេអែរ
|
ប្រធានាធិបតីអ៊ីរ៉ង់Mahmoud Ahmadinejad
(រូបថតៈ Internet)
|
(TTX)-អ៊ីរ៉ង់មិនរាថយចំពោះកម្មវិធីអភិវឌ្ឍន៌នុយក្លេអែរ នេះជាសេចក្តីប្រកាសរបស់
ប្រធានាធិបតី Mahmoud Ahmadinejad ក្នុងបទថ្លែងមតិចំពោះមុខមជ្ឈដ្ឋានអ្នកសា
ព័ត៌មាននាថ្ងៃទី២តុលានៅទីក្រុង Tehran។ប្រធានាធិបតី Mahmoud Ahmadinejad
អះអាងថា ប្រជាជនអ៊ីរ៉ង់គ្មាននរណាម្នាក់ចង់បោះបង់សិទ្ធអភិវឌ្ឍន៌នុយក្លេអែររបស់
ប្រទេសខ្លួន និងអ៊ីរ៉ងមិនចុះញ៉ម ចំពោះការគាបសង្កត់ពីខាងក្រៅឡើយ។ នៅក្នុង
សន្និសីទកាសែតនេះដែរ ប្រធានាធិបតីអ៊ីរ៉ងបានរំលឹកឡើងវិញសេចក្តីប្រកាស
ខណៈពេលលោកចូលរួមកិច្ចប្រជុំជាប្រចាំលើកទី៦៧របស់មហាសន្និបាតនៃអ.ស.ប
នៅNew York អាមេរិកថា រដ្ឋអ៊ីស្លាមនេះអាចពិនិត្យការសន្ទនាផ្ទាល់ជាមួយ
អាមេរិកដែលស្តីអំពីទំនាក់ទំនងទ្វេភាគីជាមួយលក្ខ័ណជាក់ស្តែង។ តាមលោក បណ្តាទំនាក់ទំនងអន្តរជាតិត្រូវបានកសាងដោយឈរលើគោលការណ៌សន្ទនា
សមភាព និងគោរពគ្នាទៅវិញទៅមក៕