អ៊ីរ៉ង់អះអាងថា ការគោរពកិច្ចព្រមព្រៀងនុយក្លេអ៊ែរមិនមែនជាជម្រើសតែមួយគត់

(VOVWORLD) - រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បានអះអាងថា ការគោរពកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ មិនមែនជាជម្រើសតែមួយគត់ របស់តេអេរ៉ង់ឡើយ។
បង្ហោះលើបណ្ដាញសង្គម Twitter នាថ្ងៃទី៣០ ខែសីហា លោក Zarif បានសង្កត់ធ្ងន់ថា៖ ការបន្តធ្វើជាភាគីដែលគោរពកិច្ចព្រមព្រៀងមិន ត្រឹមតែតាមរយៈវោហាប៉ុណ្ណោះទេ ថែមទាំងតាមរយៈសកម្មភាពទៀតផង មិន មែនជាជម្រើសតែមួយគត់របស់អ៊ីរ៉ង់ឡើយ”។ ប៉ុន្តែ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ រូបនេះមិនលើកច្បាស់ថា ជម្រើសផ្សេងៗទៀតចំពោះប្រទេសនេះគឺអ្វីខ្លះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ